ព័ត៌មានជាតិ
របស់ ៣ យ៉ាងនេះ គឺឯកឧត្តម ហ៊ុន ម៉ាណែត ចូលចិត្តបំផុតនៅក្នុងជីវិតរបស់លោក
មនុស្សម្នាក់ៗកើតមកតែងតែមានចំណង់ចំណូលចិត្តប្លែកៗ និងខុសៗគ្នា។ យ៉ាងណាមិញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូច្នេះដែរ។ បើតាមសៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»របស់អ្នកនិពន្ធ ពៅ សុខ គឺឯកឧត្តមបណ្ឌិត ចូលចិត្តណាស់ឯកសណ្ឋានយោធា ឬសម្ភារៈសឹក ការចិញ្ចឹមមាន់ និងការចិញ្ចឹមត្រីក្រឹម។

អ្នកនិពន្ធ ពៅ សុខ បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់នៅក្នុងសៀវភៅរបស់ខ្លួនថា ឯកឧត្តម ហ៊ុន ម៉ាណែត ចូលចិត្តខ្លាំងឯកសណ្ឋានទាហាន ដោយរូបភាពខ្លះឯកឧត្តម ហ៊ុន ម៉ាណែត បានពាក់ខោអាវកងទ័ពជើងទឹក ហើយមានពេលខ្លះ គឺមានរបៀបស្រោមកាំភ្លើង និងកាំភ្លើងជ័រកាលពីជំនាន់ដើមថែមទៀតផង។ បន្ថែមលើនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ចូលចិត្តអាណិតមាន់ណាស់ គ្រាន់តែឃើញគេព្យួរមាន់លក់ ឬឃើញគេលក់មាន់ គឺឯកឧត្តម តែងតែងទិញយកទៅចិញ្ចឹមឡើងពេញផ្ទះតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ត្រង់កន្លែងហ្នឹងថា៖«ជាការសង្កេត កូននេះ ទី១ គឺចូលចិត្តឯកសណ្ឋានកងទ័ព ទី២ គឺចូលចិត្តមាន់។ គេមិនមែនជាអ្នកជល់មាន់ទេ ប៉ុន្តែ គេអាណិតមាន់ គេចង់បានមាន់ ហើយពេលនោះ ខ្ញុំមិនមានកូនច្រើនទេ កូននៅតូចៗហើយមាន់ក៏វាច្រើន ហើយ ទី៣ គឺគេចូលចិត្តចិញ្ចឹមត្រីក្រឹម។ ប៉ុន្តែ មិនមែនជាអ្នកជល់ត្រីក្រឹមទេ»។

ក្រៅពីចំណូលចំណូលចិត្តទាំង ៣ ខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ត្រូវបានមហាជនទូទៅកត់សម្គាល់ថា ជាមនុស្សម្នាក់ច្រគត់ច្រគំ ប៉ុន្តែ ម៉ឺងម៉ាត់ និងហ្មត់ចត់នឹងការងារណាស់។ ឯកឧត្តម ក៏ជាមនុស្សដែលមិនសូវចូលចិត្តលេងសើចច្រើន ឬនិយាយលេងជាសាធារណៈច្រើនដូចឪពុក គឺសម្តេចតេជោ ហ៊ុន សែន។ ត្រង់ចំណុចនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានរៀបរាប់ឲ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនលេងអ្វីផ្តេសផ្តាសនោះឡើយ ឯការលេងសើចទៀត ក៏មិនមែនជាអ្នកលេងសើចជ្រុលហួសហេតុទេ។ បើតាមសម្តេចតេជោ គឺឯកឧត្តម ហ៊ុន ម៉ាណែត ច្រើនតែលេងសើចជាមួយប្អូនៗ ចំណែកឯ ការលេងសើចជាមួយអ្នកដទៃវិញ គឺមិនដែលមានភាពច្រឡើសបើស ឬក៏ភាពហួសហេតុនៃការលេងសើចឡើយ៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


