ព័ត៌មានជាតិ
អាស៊ី ៤៤ ប្រទេស កម្ពុជាជាប្រទេសមួយអាចរកចំណូលបានពីការលក់ឥណទានកាបូនពីព្រៃឈើ
មន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា កម្ពុជាជាប្រទេសមួយដែលអាចលក់ឥណទានកាបូនពីធនធានព្រៃឈើ។
លោកជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលគម្រោងរ៉េដបូកជាតិបានថ្លែងក្នុងពិធីសម្ពោធអណ្តូងទឹកខ្នាតធំនិងផ្លូវ ៣ ខ្សែនៅសហគមន៍ទេសចរណ៍ជីផាតថា ការអនុវត្តគម្រោងរ៉េដបូកជាច្រើនឆ្នាំនេះបានផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេសការទាញបានចំណូលពីការលក់កាបូនពីក្រុមហ៊ុននៅក្រៅប្រទេស។

កម្ពុជាបានចាប់ផ្តើមទាញចំណូលពីការលក់ឥណទានកាបូនពីព្រៃឈើនៅឆ្នាំ ២០១៩។ ក្នុងចំណោមប្រទេសអាស៊ី ៤៤ ប្រទេស កម្ពុជាជាប្រទេសមួយគត់ដែលអាចរកចំណូលពីការលក់ឥណទានកាបូន។
លោក ជួប ប៉ារីស៍ បានបន្តថា មានប្រទេសខ្លះបានមកសុំសិក្សាបទពិសោធន៍ពីការលក់ឥណទានកាបូនពីប្រទេសកម្ពុជា។ កម្ពុជាអាចទាញចំណូលពីការលក់ឥណទានកាបូនពីព្រៃឈើ បញ្ជាក់បានន័យថាធនធានព្រៃឈើរបស់កម្ពុជាត្រូវបានការពារមិនដូចការចោទប្រកាន់នោះទេ។
លោកបានលើកពាក្យស្លោកថា ឲ្យតែមានព្រៃ មិនខ្វះការអភិវឌ្ឍ។ គម្រោងរេដបូកធ្វើឲ្យកម្ពុជាមានភាពល្បីល្បាញ ដែលបានរួមចំណែកក្នុងការការពារពីការបំពុលបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ។
កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិកនិងជានាយិកាប្រតិបត្តិ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃឲ្យដឹងដែរថា ចំណូលពីការលក់ឥណទានកាបូន បានយកទៅប្រើប្រាស់អភិវឌ្ឍដល់សហគមន៍មូលដ្ឋានជាក់ស្តែងដូចជាការសាងសង់អណ្តូងទឹក និងផ្លូវដែលដាក់ឲ្យប្រើប្រាស់នៅសហគមន៍ជីផាត។
កញ្ញា ហ្គោនឡែត បានបន្តថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ គម្រោងរេដបូកបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០១៥ ដែលមានសហគមន៍ចំនួន ២៩ បានចូលរួម។
លោកស្រីលើកពីប្រភពថវិកាដែលបានយកមកអភិវឌ្ឍដល់សហគមន៍ គឺបានមកពីការលក់ឥណទានកាបូនទៅក្រុមហ៊ុននៅក្រៅប្រទេស។ ក្រុមហ៊ុនទាំងនោះបានបញ្ចេញឧស្ម័នកាបូនិកបំពុលបរិយាកាស ហើយដើម្បីដោះដូរឲ្យមានតុល្យភាព ក្រុមហ៊ុនទាំងនោះត្រូវរកទីតាំងសមស្របដែលមានព្រៃឈើ ដើម្បីស្រូបឧស្ម័យផ្ទះកញ្ចក់កាត់បន្ថយផលប៉ះពាល់ដល់បរិយាកាសភពផែនដី។
គិតតាំងពីការអនុវត្តគម្រោងរ៉េតបូកជួរភ្នំក្រវាញខាងត្បូង បានជួយការពារនិងរក្សាបានការបំពុលឧស្ម័នបាន ១១០ លានតោនក្នុងរយៈពេល ១០ ឆ្នាំ។ កញ្ញា ហ្គោនឡែត បានបន្ថែមថា គម្រោងរ៉េដបូកនឹងបន្តចាប់ដៃគ្នាប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងការបម្រែបម្រួលអាកាសធាតុ ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធ រួមទាំងការគាំទ្រពីសហគមន៍មូលដ្ឋាន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


