សុខភាព
៥ យ៉ាង គិលានុបដ្ឋាយិកាធ្វើមុនបីទារកទើបនឹងកើត
គិលានុបដ្ឋាយិកាមានតួនាទីជួយសម្រាលកូន និងជួយរៀបចំខ្លួនឲ្យទារកមុនប្រគល់ជូនម្ដាយឪពុកដែលកំពុងរង់ចាំ ។ ជាមួយគ្នានេះដែរពួកគាត់តែងតែធ្វើរឿង ៥ យ៉ាងខាងក្រោមជាមុនសិន ទើបអាចយកទារកមកបីបានដោយសុវត្ថិភាព ៖
១. ពិនិត្យពណ៌ទារក
ទារកទើបនឹងកើតមានសភាពស្លេក ឬខៀវរហូតដល់គាត់ដកដង្ហើមដំបូងទើបសាច់ឈាមមានពណ៌ស្រស់ថ្លាឡើងវិញ បើមិនដូច្នោះទេ ទារកនឹងត្រូវផ្គត់ផ្គង់អុកស៊ីសែនជាបន្ទាន់ ។

២. ពិនិត្យមើលភាពប្រក្រតីនៃសាច់ដុំ
បន្ទាប់ពីចេញពីពោះម្ដាយគិលានុបដ្ឋាយិកានឹងពិនិត្យសាច់ដុំក្មេងដើម្បីប្រាកដថាមានភាពប្រក្រតី ក្នុងករណីទារកមិនអាចកម្រើកខ្លួនបានគ្រូពេទ្យត្រូវកាត់ផ្ដាច់ទងសុកហើយយកទារកទៅពិនិត្យភ្លាម ។

៣. លាងសម្អាតទារក
ទារកចេញពីពោះម្ដាយមានប្រឡាក់ “vernix caseosa” ដែលជាសារជាតិម្យ៉ាងពណ៌សមានសណ្ឋានដូចក្រែម ផ្សំឡើងពីជាតិទឹក ជាតិខ្លាញ់ និងប្រូតេអ៉ីន វាគ្របដណ្ដប់លើស្បែកទារកនៅក្នុងត្រីមាសចុងក្រោយ ។

៤. កាត់ទងសុក
គិលានុបដ្ឋាយិកាគៀបទងសុកប្រហែល ១-៣ នាទីមុនកាត់ផ្ដាច់ដើម្បីច្បាស់ក្នុងចិត្តថាទារកមានឈាមគ្រប់គ្រាន់ជាមុនសិន ។

៥. តាមដានកម្ដៅទារកមុនដាក់ឲ្យប៉ះស្បែកម្ដាយ
គេពាក់មួកឲ្យទារកដើម្បីរក្សាកម្ដៅព្រោះទារកមិនទាន់អាចគ្រប់គ្រង ឬរក្សាសីតុណ្ហភាពដូចមនុស្សពេញវ័យនៅឡើយទេ សូម្បីតែពេលដាក់ឲ្យម្ដាយឱបគិលានុបដ្ឋាយិកានឹងយកភួយមកគ្របដណ្ដបអ្នកទាំងពីរផងដែរ ។

ចុងក្រោយសម្រាប់អ្នកចងបីទារកត្រូវចាំបាច់លាងសម្អាតដៃឲ្យស្អាត និងជៀសវាងការថើបមុខទារកដើម្បីការពារការឆ្លងមេរោគពីមជ្ឈដ្ឋានខាងក្រៅ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកស្គាល់ស្បូនសិប្បនិម្មិត ជួយសម្រួលស្ត្រីមិនឲ្យពិបាកសម្រាលកូន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


