ព័ត៌មានជាតិ
មន្ត្រីរដ្ឋបាលព្រៃឈើបាននាំយកសត្វក្ងោក២០ក្បាលមកជូនម្ចាស់វិញតាមបញ្ជាសម្ដេចតេជោ
កំពង់ឆ្នាំង ៖ នៅវេលាម៉ោង១៧ និង ៣៥នាទីល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សត្វក្ងោកទាំង២០ ក្បាល ត្រូវបានមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកយកមកដល់ផ្ទះ និងបានប្រគល់ជូនម្ចាស់ដើម នៅក្នុងភូមិសន្លង់ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង តាមបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ការប្រគល់ជូនសត្វក្ងោកទាំង ២០ ក្បាលជូនម្ចាស់ដើមវិញនេះក៏មាន ការចូលរួមពីរអាជ្ញាធរភូមិឃុំលោកចេងចាន់ដូណា អភិបាលស្រុកបរិបូរណ៌ លោកងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ព្រមទាំងមន្ត្រីជំនាញនៅក្នុងខេត្តផងដែរ។

ប្រជាពលរដ្ឋជាម្ចាស់ក្ងោក ក៏សូមថ្លែងអំណរគុណដល់ជ្រាលជ្រៅផងដែរដល់សម្ដេចតេជោ ហ៊ុន សែនដែលបានអនុគ្រោះ ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើយកក្ងោកដែលមន្ត្រីជំនាញបានដកហូតកាលក្នុងពេលថ្មីៗនេះយកមកប្រគល់ជូនពួកគាត់វិញដើម្បីចិញ្ចឹមសត្វក្ងោកនេះបន្តទៀត៕
ដោយ ៖ ឈៀងថារិទ្ធ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ