Connect with us

KPT+

អ្នកវិទ្យាសាស្ត្ររកឃើញ ពីងពាងកម្រ ដែលជិតផុតពូជ

បានផុស

នៅ

ពីងពាងពូជទ្វារអន្ទាក់មាសត្រូវគេរកឃើញក្នុងព្រៃនៃរដ្ឋឃ្វីនឡែន-ភាគឦសាននៃប្រទេសអូស្ត្រាលី ដែលជាពូជកម្រអាចលូតលាស់បានដល់ទៅ ៥ សង់ទីម៉ែត្រ ប៉ុន្តែកំពុងប្រឈមមុខនឹងការជិតផុតពូជ ព្រោះបាត់បង់ព្រៃឈើនៅតំបន់នោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវិទ្យាសាស្ត្រវាមានឈ្មោះជាផ្លូវការថា “euoplos dignitas” ពីងពាងពូជនេះទម្លាប់លាក់ខ្លួនក្រោមស្លឹកឈើនាពេលថ្ងៃ និងចេញចាប់សត្វល្អិតស៊ីនាពេលរាត្រី។ លើសពីនេះពីងពាងញីអាចរស់រានមានជីវិតរហូតដល់ ២០ ឆ្នាំឯណោះ ដោយឡែកពិសរបស់វាមិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ បានត្រឹមខាំឲ្យឈឺចាប់ធម្មតាប៉ុណ្ណោះ ។

សូមបញ្ជាក់ថា “ពីងពាងពូជទ្វារអន្ទាក់មាស” ត្រូវបានគេរកឃើញក្នុង Project Dig ដែលជាយុទ្ធនាការរុករក និងការពារធម្មជាតិប្រសើរជាងមុន ។ 

ចំណែកអ្នកដឹកនាំក្រុមស្រាវជ្រាវវេជ្ជបណ្ឌិត Michael Rix មានចំណាប់អារម្មណ៍ទៅលើពីងពាងពូជនេះថាវាមានទំហំធំជាងប្រភេទពីងពាងទ្វារអន្ទាក់ទូទៅ សូម្បីវេជ្ជបណ្ឌិត Jeremy Wilson ដែលចូលរួមស្រាវជ្រាវក៏ពេញចិត្តនឹងការរកឃើញលើកនេះដូចគ្នា ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ អ្នកវិទ្យាសាស្ត្ររកឃើញច្រករបៀងថ្មី ក្នុងមហាពីរ៉ាមីតនៃជីហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ជនរងគ្រោះ​ធ្លាក់យន្តហោះ​ Air India មិនទាន់កំណត់អត្តសញ្ញាណអស់

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក

ចរាចរណ៍២២ នាទីutes មុន

នគរបាលចាប់ឃាត់រថយន្ត-ម៉ូតូ ១៧ គ្រឿង ជិះបញ្ច្រាសខាងមុខអតីតសណ្ឋាគារ តាយម៉េង នៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង

ភាពតានតឹងកម្ពុជា-ថៃ
ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ថៃ៖ មាតុភូមិនិវត្តន៍របស់ពលករចំណាកស្រុកខ្មែរ នឹងប៉ះពាល់ដល់វិស័យសំណង់ និងផ្លែឈើថៃ

Sokha Hotels

ព័ត៌មានពេញនិយម