KPT+
ការសិក្សារកឃើញថា ពីងពាងឈ្មោលមួយប្រភេទសម្រាតញីសិន មុនបង្កកំណើត (មានវីដេអូ)
អ្នកវិទ្យាសាស្ត្ររកឃើញថា មិនមែនមានតែមនុស្សទេដែលសម្រាតខោអាវគ្នាមុនរួមភេទ សត្វពីងពាងតូចមួយប្រភេទ (Spider Mite) ក៏ធ្វើបែបនេះដែរ ដោយវាយាមពីងពាងញី បន្ទាប់មកបកស្បែកចាស់ៗចេញ ដើម្បីឆាប់បានបង្កកំណើត ។

សម្រាប់ពីងពាងល្អិតនេះ ការប្រជែងដើម្បីក្លាយជាគូដំបូងរបស់សត្វញីគឺត្រូវការសមត្ថភាពខ្ពស់បំផុត ព្រោះបាដំបូងគឺជាអ្នកចិញ្ចឹមកូនទាំងអស់ ។ ដោយសារតែការប្រកួតប្រជែងមានលក្ខណៈពិបាក សត្វពីងពាងឈ្មោលនឹងនៅការពារសត្វញីជាច្រើនម៉ោង ទម្រាំវាពេញវ័យអាចបង្កកំណើតបាន ។
មុនពេលបង្កកំណើត យើងសង្កេតឃើញពីងពាងញីមានពណ៌ប្រាក់ ដោយសារតែខ្យល់ដែលស្ថិតនៅចន្លោះស្បែកចាស់ និងស្បែកថ្មីរបស់វា ។ អំឡុងពេលបង្កកំណើត សត្វឈ្មោលនឹងយកជើងធាក់ស្បែកចាស់សត្វញីឲ្យប្រេះ រួចចាប់ផ្ដើមទាញចេញរហូតដល់អស់ស្បែកចាស់ពីខ្លួនសត្វញី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Peter Schausberger បានឲ្យដឹងថា “ការសម្រាតរបស់សត្វពីងពាងឈ្មោលខាងលើ ជួយបង្កើនឱកាសនៃភាពជោគជ័យក្នុងការបន្តពូជជាមួយសត្វញី មិនដូច្នោះទេនឹងមានសត្វពីងពាងឈ្មោលផ្សេងទៀតមកដណ្ដើមសត្វញីដែលធ្វើឲ្យសត្វពីងពាងឈ្មោលដំបូងខាតបង់ពេលវេលា និងកម្លាំងកាយ” ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកវិទ្យាសាស្ត្ររកឃើញ ពីងពាងកម្រ ដែលជិតផុតពូជ
ចុចអាន៖ រូបសំណាកពីងពាងលក់បានជាង ៣០ លានដុល្លារ បំបែកកំណត់ត្រាស្នាដៃស្ត្រីថ្លៃបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


