ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញច្រករបៀងថ្មី ក្នុងមហាពីរ៉ាមីតនៃជីហ្សា
កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា មន្ត្រីវត្ថុបុរាណអេហ្ស៊ីបបានឲ្យដឹងថាច្រករបៀងអាថ៌កំបាំងប្រវែង ៩ ម៉ែត្រ ត្រូវគេរកឃើញនៅជិតច្រកចូលរបស់មហាពីរ៉ាមីតនៃជីហ្សាដែលមានអាយុ ៤,៥០០ ឆ្នាំ ។
មហាពីរ៉ាមីតជាផ្នូរដ៏មហិមាដែលគេសាងសង់នៅឆ្នាំ ២៥៦០ មុនគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះចៅផារ៉ាអុង ឃូហ្វូ វាមាន កម្ពស់ ១៣៩ ម៉ែត្រ ហើយជាសំណង់ខ្ពស់ជាងគេមុនឆ្នាំ ១៨៨៩ ដែលបង្កើតឡើងដោយមនុស្ស ។ ការរកឃើញលើកនេះអាចរួមចំណែកដល់ចំណេះដឹងអំពីការសាងសង់ពីរ៉ាមីត និងគោលបំណងនៃរចនាសម្ព័ន្ធថ្មកំបោរដែលនៅពីមុខច្រករបៀងទៀតផង ។
លោក Mostafa Waziri ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប មានប្រសាសន៍ថា “គេសង់ច្រករបៀងក្នុងគោលបំណងចែកចាយទម្ងន់ពីរ៉ាមីតឡើងវិញឬទុកឲ្យអ្នកទេសចរប្រើប្រាស់ ហើយយើងនឹងបន្តការស្កេនសិនព្រោះនៅសល់ជម្រៅ ៧ ម៉ែត្រទៀតដែលមិនទាន់ស្រាវជ្រាវ” ។
ជុំវិញករណីនេះអ្នកវិទ្យាសាស្ត្របានរកឃើញច្រករបៀងតាមរយៈការថតកាំរស្មី cosmic-ray muon មុនពេលទាញយករូបភាពរបស់វាដោយឧបករណ៍ endoscope កម្រាស់ ៦ មិល្លីម៉ែត្រពីប្រទេសជប៉ុន ។
គួររំលឹកដែរថា ក្នុងឆ្នាំ ២០១៧ អ្នកស្រាវជ្រាវធ្លាប់ប្រកាសពីការរកឃើញចន្លោះប្រហោងយ៉ាងហោចណាស់ ៣០ ម៉ែត្រនៅខាងក្នុងពីរ៉ាមីតដ៏អស្ចារ្យម្ដងរួចមកហើយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ សាកសពម៉ាំមី បិទពេញដោយសន្លឹកមាស ត្រូវបានរកឃើញនៅ អេហ្ស៊ីប
ចុចអាន ៖ ជប៉ុន រកឃើញរុក្ខជាតិចម្លែកម្ដងទៀត ក្រោយដាច់ពូជរយៈពេល ៣០ ឆ្នាំ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


