ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ដោយសារតែភាពក្រហ្នឹងហើយ បានជាយើងខំប្រឹងងើបឈរឡើងទាំងអស់គ្នា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ដោយសារតែភាពក្រហ្នឹងហើយ បានជារាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ខំប្រឹងងើបឈរឡើងទាំងអស់គ្នា ដើម្បីកសាងជីវភាពពីភាពតោកយ៉ាក មកកាន់ជីវភាពមួយដែលគាប់ប្រសើរជាងមុន។

តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បន្ទាប់ពីបានត្រឡប់មកពីចូលរួមកិច្ចប្រជុំមួយ នៅទីក្រុងវៀងចន្ទន៍វិញ សម្ដេច បានទទួលសារជាសំឡេងរបស់លោកស្រី តាំង ហ្គេចលៀង ដែលថា ប្រជាពលរដ្ឋដែលបញ្ចេញមតិ មានគីឡូធ្ងន់-គីឡូស្រាល ដោយមានប្រតិកម្មជាច្រើនពីមហាជន។
កាលពីប៉ុន្មានថ្ងៃមុននេះ មានការវែកញែកគ្នាយ៉ាងច្រើនរួចមកហើយ ក្រោយពីលោកស្រី តាំង ហ្គេចលៀង បានលើកឡើងជុំវិញអ្នកមាន-អ្នកក្រ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការលើកឡើងកាលពីប៉ុន្មានថ្ងៃមុននេះ អាចមានហេតុផលខ្លះដែលត្រូវយោគយល់ តែថា ការលើកឡើងរបស់លោកស្រី តាំង ហ្គេចលៀង លើកនេះចំពោះការប្រៀបធៀបប្រជាជនធម្មតាថា ជាគីឡូស្រាលដែលមិនមានតម្លៃអ្វីសម្រាប់ខ្លួននោះ គឺជា «កំហុស»។

បើតាមសម្ដេចតេជោ ហ៊ុន សែន គឺជារឿងល្អហើយ ដែលលោកស្រី តាំង ហ្គេចលៀង បានចេញមុខសុំទោសទាន់ពេលវេលា ពីព្រោះសូម្បីតែសម្ដេចផ្ទាល់ ក៏មិនអាចទទួលយកបានដែរ ចំពោះពាក្យប្រៀបធៀបនោះដែរ។
«នេះជាការកំហុសដែលក្មួយប្រៀបធៀប គីឡូធ្ងន់ គីឡូទាប ក្មួយត្រូវដឹងថា ក្នុងសង្គមមនុស្ស គ្មានអ្នកណាគីឡូធ្ងន់ គ្មានអ្នកណាគីឡូទាបទេ មនុស្សមានសេរីភាពដូចគ្នា ហើយយើងគួរតែបញ្ជាក់ថា ពូជអ្នកមានវាដាច់ពូជអស់ទៅហើយ ក្នុងជំនាន់ ប៉ុល ពត នោះ ពួកយើងសុទ្ធតែពូជអ្នកក្រ ដូចតែគ្នាហ្នឹង ដែលចាប់ករវែងករឆ្នាំងពីឆ្នាំ ១៩៧៩ គឺ ៤០ឆ្នាំមុនតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានបន្ថែមថា ពូជអ្នកមាន គឺពួកគេបានរត់ទៅរស់នៅក្រៅប្រទេសអស់ហើយ ដែលនៅសល់តែពូជអ្នកក្រ ដែលខាំស្មៅរស់នៅក្នុងប្រទេសមកទល់សព្វថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដូច្នេះនៅក្នុងសង្គមកម្ពុជា មិនគួរមានការបែងចែកអ្នកមាន និងអ្នកក្រ នោះទេ។ «ហើយខ្ញុំ សូមបញ្ជាក់ជូនថា ដោយសារតែភាពក្រហ្នឹងហើយ បានជាយើងខំប្រឹងងើបឈរឡើងទាំងអស់គ្នា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស កសាងជីវភាពពីភាពតោកយ៉ាក មកកាន់ជីវភាពមួយ ដែលគាប់ប្រសើរជាងមុន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានបន្ថែមទៀតថា អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយក្រុមគ្រួសារមួយចំនួន បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ លោកស្រី តាំង ហ្គេចលៀង អគ្គនាយកក្រុមហ៊ុន HL តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន បានចេញវីដេអូប្រមាណជាជិត ១នាទី ដើម្បីសុំទោសជាសាធារណៈជុំវិញការលើកឡើង និងការប្រៀបធៀបរបស់ខ្លួន។
លោកស្រី តាំង ហ្គេចលៀង បាននិយាយបែបនេះថា «ខ្ញុំសុំចេញមុខមកទទួលខុសទៅនឹងរាល់ពាក្យសម្ដី កំហុសដែលនាងខ្ញុំបានចេញទាំងវីដេអូក៏ដោយ ទាំងសារសំឡេង ឬក៏អ្វី នាងខ្ញុំសុំទទួលកំហុស ហើយក៏អ្នកនាងខ្ញុំសុំទោសជាសាធារណៈ សង្ឃឹមថា បងប្អូនទាំងអស់គ្នា នឹងអភ័យទោសឲ្យនាងខ្ញុំ ហើយសុំទុកឱកាសឲ្យនាងខ្ញុំ បានកសាងគុណសម្បត្តិលុបលាងកំហុសផង»។
ក្រោយពីលោកស្រី តាំង ហ្គេចលៀង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើឲ្យមហាជន ជាពិសេសសមាជិក-សមាជិការបស់គណបក្សប្រជាជន សូមបញ្ឈប់សកម្មភាពចែកចាយវីដេអូ ឬទស្សនៈទាក់ទងនឹងអ្នកមាន-អ្នកក្រ បន្តទៅទៀត៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


