Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលឱ្យអាជ្ញាធរត្រូវចុះពិនិត្យទីតាំងបិតស្រាសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់អាជ្ញាធរឱ្យចុះត្រួតពិនិត្យទីតាំងបិតស្រាស នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីចៀសវាងការពុលស្រាសនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំមួយរម្លឹកអំពីការការពារការចម្លងជំងឺកូវីដ១៩ ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រាស ដែលរៀបចំមិនត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះអាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌរដ្ឋបាលឃុំសង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងធ្វើការណែនាំវិធានការ៣ការពារ និង៣កុំ និងសុវត្ថិភាពចំណីអាហារពិសេសនៅមូលដ្ឋានរបស់ខ្លួនត្រូវចាត់ចែងការត្រួតពិនិត្យទីតាំងបិទស្រាស ឬផលិតស្រាសហើយអ្នករៀបចំឬអ្នកផលិតស្រាសត្រូវធានានូវការអនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវដោយមិនយកសារធាតុមេតាណុលមកលាយធ្វើជាស្រាសផ្តេសផ្តាសឡើយ។

លោករដ្ឋមន្ត្រីបានបន្តថា ហាមដាច់ខាតមិនត្រូវទិញ ឬផលិតឬបរិភោគស្រាសដែលមិនមានប្រភពផលិតច្បាស់លាស់ហើយមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវឬយកសារធាតុមេតាណុលមកលាយធ្វើជាស្រាសដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិតនិងត្រូវចៀសវាងការយកស្រាសឬស្រាផ្សេងទៅលាយជាមួយស្រាផ្សេងៗទៀតឬជាមួយភេសជ្ជៈណាមួយទៀតដែលយើងមិនអាចដឹងពីប្រតិកម្មរបស់វាដែលបង្កឲ្យពុលនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

លោករដ្ឋមន្ត្រីបានណែនាំទៀតថាលើសពីនេះទៀតត្រូវចៀសវាងការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ និងចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដោយកុំបើកលឿនពេកត្រូវពាក់ខ្សែក្រវ៉ាត់ឬពាក់មួកសុវត្ថិភាពនិងគោរពច្បាប់ចរាចរណ៍និងចៀសវាងការប្រើប្រាស់គ្រឿងញៀនបំផ្លាញសុខភាពនិងអនាគតរបស់ខ្លួន។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម