KPT+
ស្វែងយល់រឿងពិតពីក្រោយរូបគំនូរដ៏ល្បីៗបំផុតលើលោក
ជារៀងរាល់ឆ្នាំសិល្បៈគំនូរដែលមានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានឆ្លងកាត់ការដេញថ្លៃជាអន្តរជាតិ ខណៈដែលសារមន្ទីរឈានមុខគេនីមួយៗ ប្រមូលលុយបានរាប់ពាន់ដុល្លារនៅក្នុងការតាំងបង្ហាញរបស់ខ្លួន។
តោះ! មកស្គាល់គំនូរដ៏ល្បីល្បាញទាំង៦ ដែលអាចរកចំណូលរាប់ពាន់ដុល្លារ ឲ្យសារមន្ទីជារៀងរាល់ឆ្នាំរ៖
ម៉ូណា លីសា-Mona Lisa

វិចិត្រករ៖ លោក Leonardo da Vinci
គូរនៅចន្លោះឆ្នាំ ១៥០៣ ដល់ ១៥១៩
តាំងនៅសារមន្ទីរ Louvre ក្រុងប៉ារីស ប្រទេសបារាំង
គំនូរដ៏ល្បីល្បាញបំផុតនៅលើពិភពលោក១ផ្ទាំងនេះ ជារូបស្ត្រីអាថ៌កំបាំងម្នាក់ដែលមានស្នាមញញឹមដ៏ស្វាហាប់ ។ អ្នកអង្គុយនៅក្នុងផ្ទាំងគំនូរនេះ ត្រូវបានគេសន្និដ្ឋានថាជា អ្នកស្រីលីហ្សាហ្គឺរ៉ាឌីនី ភរិយារបស់អ្នកជំនួញលោក Francesco del Giocondo ប៉ុន្តែអ្នកជំនាញមិនប្រាកដប្រជាចំពោះការសន្និដ្ឋាននេះទេ។
នៅឆ្នាំ ១៩១១ អតីតបុគ្គលិកសារមន្ទីរ Louvre ម្នាក់បានក្លែងរូប «ម៉ូណាលីសា» ហើយលាក់វាអស់រយៈពេល ២ ឆ្នាំ។ ដោយសារតែការលួចនោះ វាបានជួយឲ្យសារមន្ទីរគំនូរ កាន់តែមានប្រជាប្រិយ បន្ទាប់ពីការពិតត្រូវបានលាតត្រដាងដល់មនុស្សរាប់លាននាក់ ឲ្យកាន់តែចាប់អារម្មណ៍ទៅនឹងសិល្បៈគំនូរនេះ។
ស្រ្គីម-The Scream

វិចិត្រករ៖ លោក Edvard Munch
គូរក្នុងឆ្នាំ ១៨៩៣
តាំងនៅសារមន្ទីរជាតិ អូស្លូ ប្រទេសន័រវែស
“ស្រ្គីម” មិនមែនជាស្នាដៃសិល្បៈតែ១សន្លឹកទេ។ នេះបើយោងតាមកំណត់ហេតុរបស់សារមន្ទីរអង់គ្លេស វាមាន២ផ្ទាំង។ ផ្ទាំងគំនូរនេះមាននៅក្នុងសារមន្ទីរជាតិ ម័រ ហើយក្នុងឆ្នាំ ២០១២ ផ្ទាំងគំនូរ១ក្នុងចំណោមនោះបានលក់ចេញក្នុងតម្លៃជិត ១២០ លានដុល្លារនៅក្នុងការដេញថ្លៃ។ វាក៏ធ្លាប់មានប្រវត្តិដែលត្រូវបានគេលួចបន្លំដូចគំនូរ ម៉ូណាលីសាដែរ។ គំនូរនេះបង្ហាញពីដំណើរកម្សាន្តនៅពេលល្ងាចមួយ របស់វិចិត្រករផ្ទាល់ នៅឯ Oslo ។
ហ្គឺនីកា-Guernica

វិចិត្រករ៖ Pablo Picasso
គូរនៅឆ្នាំ ១៩៣៧
តាំងនៅសារមន្ទីរ Museo Reina Sofía ក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ
គំនូរនេះបង្ហាញពីការទម្លាក់គ្រាប់បែកពីលើអាកាសនៃទីក្រុង ហ្គូនកានី ក្នុងតំបន់ Basque កំឡុងពេលសង្គ្រាមស៊ីវិលនៅអេស្ប៉ាញ។ ផ្ទាំងគំនូរGuernica មានលក្ខណៈពិសេស ដោយអាចធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ភ័យរន្ធត់ពីសង្គ្រាម ហើយវាបានក្លាយជាផ្នែកសំខាន់មួយនៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃសតវត្សរ៍ទី ២០ ។
“ហ្គឺនីកា” ត្រូវបានយកទៅទុកនៅសារមន្ទីរ Metropolitan នៃទីក្រុងញូវយ៉ក ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ ដើម្បីរក្សាសុវត្ថិភាព។ វាត្រូវបានយកត្រឡប់ទៅទីក្រុង ម៉ាឌ្រីដវិញ នៅឆ្នាំ ១៩៨១ ពោលគឺ ៦ ឆ្នាំបន្ទាប់ពីការស្លាប់របស់មេដឹកនាំផ្តាច់ការអេស្ប៉ាញ Francisco Franco ។
ឃីស-The Kiss

វិចិត្រករ៖ Gustav Klimt
គូរនៅចន្លោះឆ្នាំ ១៩០៧ – ១៩០៨
តាំងនៅសារមន្ទីរ Upper Belvedere ក្រុង វីយែន ប្រទេសអូទ្រីស
សារមន្ទីរ Upper Belvedere និយាយថា “ឃីស” ជាគំនូរដែលវិចិត្រករចង់ប្រៀបធៀបពីសេចក្តីស្រឡាញ់នៃបេះដូងរបស់មនុស្ស ទៅនឹងកម្លាំងស្រូបដ៏ខ្លាំងដែលគ្រប់គ្នាត្រូវការដោយខានមិនបាន។
“ឃីស” មិនមានសម្រាប់លក់ទេ ប៉ុន្តែស្នាដៃផ្សេងទៀតរបស់វិចិត្រករ Klimt ត្រូវបានទិញនិងលក់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ ក្នុងឆ្នាំ ២០១៦ វិចិត្រកររូបនេះលក់គំនូររបស់ខ្លួន បានប្រាក់ចំណេញរហូត ៦០ លានដុល្លារឯណោះ។
កំណើតនៃភពសុក្រ-The Birth of Venus

វិចិត្រករ៖ Sandro Botticelli
ប្រហែលគូរនៅឆ្នាំ ១៤៨៥
តាំងនៅសារមន្ទីរ Le Gallerie Degli Uffizi ទីក្រុង ហ្លរិន ប្រទេសអ៊ីតាលី
ផ្ទាំងគំនូរនេះមានអាយុចំណាស់ជាងគេបំផុត។ វាបង្ហាញពីការរៀបការ ក្នុងវប្បធម៌ក្រិកបុរាណ ជាមួយនឹងរចនាបថដែលមានព្រះម៉ែដ៏មានព្រះចេស្ដានៃសេចក្ដីស្រឡាញ់ផុសចេញពីសំបកដ៏ធំសម្បើមមួយ។
“Venus” របស់ Botticelli មានលក្ខណៈពិសេសសំខាន់២។ ទី១ គូរលើផ្ទាំងក្រណាត់ជំនួសឱ្យឈើ ដែលសម័យនោះគេនិយមគូររូបលើឈើ។ ទី២ ភាពអាក្រាត ដែលកម្រមានអ្នកហ៊ានគូរ។
ការបង្កើតលោកអ័រដាម-Creation of Adam

វិចិត្រករ៖ Michelangelo
គូរនៅចន្លោះឆ្នាំ ១៥០៨ -១៥១២
តាំងនៅវិហារ Sistine Chapel ទីក្រុង វ៉ាទីខេន ប្រទេស អ៊ីតាលី
គំនូរនេះជាស្នាដៃដ៏ល្បីល្បាញបំផុត ដែលគ្របដណ្ដប់ផ្នែកមួយនៃពិដានវិហារ Sistine Chapel ។ រូបនោះពណ៌នាអំពី ព្រះនិងអ័ដាម ដែលលាតដៃជិតប៉ះគ្នា។ វាជារូបភាពមួយ ក្នុងចំណោមរូបភាពដែលត្រូវបានចម្លងច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
បន្ទាប់ពីការសម្អាតវិហារក្នុងឆ្នាំ ១៩៨៩ ប្រជាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានរកឃើញពណ៌ភ្លឺចាំង និងភាពរស់រវើកនៃគំនូរនេះហាក់ដូចជានៅថ្មីៗ ព្រោះតែពិដាននៃវិហារ Sistine ត្រូវបានរិលដោយសារការប៉ះនឹងផ្សែងទៀនជាច្រើនសតវត្សរ៍មកហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្បាច់គុនកុងហ្វូដែលកម្លាយចេញពីការប្រយុទ្ធរវាងសត្វពស់និងឥន្ទ្រី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


