ព័ត៌មានជាតិ
កប៉ាល់ចេញចូលដឹកទំនិញបណ្តើរៗនៅផែរណបទន្លេបិទ ខណៈហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធនានាសាងសង់ស្ទើររួចទាំងស្រុង
ក្នុងបរិវេណផែរណបទន្លេបិទកម្មករកំពុងសម្រុកអ៊ុតកៅស៊ូបញ្ចប់ ដើម្បីឈានដាក់ឲ្យដំណើរការកំពង់ផែរណបតាមដងទន្លេមួយក្នុងគម្រោងអភិវឌ្ឍផែរណបចំនួន ៧ របស់រដ្ឋាភិបាលកម្ពុជា។

កាលពីម្សិលមិញនេះ ខណៈដែលក្រុមការងារកម្ពុជាថ្មីចុះយកព័ត៌មានពីការអភិវឌ្ឍតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅស្រុកកោះសុទិន និងស្រុកត្បូងឃ្មុំព្រំប្រទល់រវាងខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម ក៏បានចុះទៅមើលពីវឌ្ឍនភាពការអភិវឌ្ឍចំណតផែរណបទន្លេបិទក្នុងខេត្តត្បូងឃ្មុំ ឃើញថាហេដ្ឋារចនាសម្ព័ន្ធក្នុងកំពង់ផែបានសាងសង់ស្ទើរតែបញ្ចប់ ១០០%។
បើតាមមន្រ្តីបម្រើការងារនៅផែរណបទន្លេបិទបានអះអាងប្រាប់កម្ពុជាថ្មីថា នៅប៉ុន្មានថ្ងៃទៀតនឹងមានមន្រ្តីចុះមកពិនិត្យនិងដាក់ឲ្យដំណើរការបណ្តោះអាសន្ន។
បើទោះបីផែរណបទន្លេបិទមិនទាន់ដាក់ឲ្យប្រើប្រាស់ ប៉ុន្តែជាក់ស្តែងនៅពេលក្រុមការងារចុះទៅកាលពីម្សិលមិញនេះក៏មានសកម្មភាពដំណើរការខ្លះៗដោយមានកបាល់ដឹកទំនិញផ្សេងៗចេញចូលប្រើប្រាស់កំពង់ផែ។



គួរបញ្ជាក់ថា រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន ៧ កន្លែង នៅក្នុងផែនការពង្រីកសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកក្នុងប្រទេសកម្ពុជា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ការអភិវឌ្ឍផែរណបតាមដងទន្លេដើម្បីពង្រីកសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក។ ការអភិវឌ្ឍកំពង់ផែរណបតាមផ្លូវទឹកឲ្យច្រើន នឹងរួមចំណែកកាត់បន្ថយការខូចខាតដល់ផ្លូវថ្នល់ ចំណេញពេលវេលា និងបន្ថយថ្លៃដើមលើការដឹកជញ្ជូន។
គម្រោងចំណតផែរណបតាមដងទន្លេចំនួន ៧ កន្លែងដែលរដ្ឋាភិបាលគ្រោងសាងសង់រួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦) ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ចំណតផែរណបពហុបំណងទន្លេបិទ (UM២) ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ) ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


