Connect with us

ព័ត៌មានជាតិ

CDC បានអនុម័តគម្រោងវិនិយោគចំនួន ៣០មានទុនជាង ៤០០លានដុល្លារ ក្នុងខែមិថុនា

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានឱ្យដឹងថា នៅក្នុង មិថុនាឆ្នាំ២០២៣នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៣០គម្រោងដែលមានទុនវិនិយោគចំនួន៤០៧,៦លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៣៧៧៨១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនេះបើប្រៀបធៀបទៅនឹងខែឧសភាឆ្នាំ២០២៣កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យគត់សម្គាល់ ខណៈខែឧសភាឆ្នាំ ២០២៣CDC បានអនុម័តគម្រោងវិនិយោគចំនួន១០ក្រុមហ៊ុនមានទុន​វិនិយោគចំនួន​៦០,១៤លានដុល្លារ ដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១៣៩៨៧កន្លែងប៉ុណ្ណោះ។

បើតាម CDC ក្នុងចំណោម គម្រោងវិនិយោគទាំង៣០គម្រោងក្នុងនោះ គម្រោងដែលបោះទុនវិនិយោគច្រើនជាងគេ គឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន“NEWBUSTAR (CAMBODIA) TIRE CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, ក្នុងទុនវិនិយោគ​ប្រមាណ ១៣៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៥កន្លែង។បន្ទាប់មកគម្រោងបង្កើត​រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន“DONGFANG JUNMA CEMENT CO., LTD”  ដែលមានទីតាំង​វិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។

គម្រោងសាងសង់ផ្សារទំនើបរបស់ក្រុមហ៊ុន DRF-MART FA DAO JIA TRADING CO., LTD”  ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែងនិងគម្រោងបង្កើតរោងចក្រកែ​ច្នៃដំឡូងមីរបស់​ក្រុមហ៊ុន“TWPC INVESTMENT (CAMBODIA) CO., LTD” ដែលមានទីតាំងវិនិយោគស្ថិត​នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើត​ការងារបានចំនួន ៩៩កន្លែង។ក្រៅពីនេះគម្រោងផ្សេងៗទៀតបោះទុនវិនិយោគប្រមាណជាង៨​លាន​រហូតដល់១,៥លានដុល្លារអាមេរិក៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៦ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម