Connect with us

ជីវិតកម្សាន្ដ

អ៊ីវ៉ា បដិសេធន៍ រឿងមានទំនាក់ទំនងស្នេហា ជាមួយថៅកែក្លឹបបាល់ទាត់នៅសៀមរាប

បានផុស

នៅ

តារា​ចម្រៀង​ស្រី​ កញ្ញា ឃីន ស្រី​នាថ ហៅ អ៉ីវ៉ា ដូច​ដែល​មហាជន​អ្នក​គាំ​ទ្រ​ធ្លាប់​​ដឹង​ហើយ​ថា​ កាលពី​ពេល​កន្លង​ទៅ​ធ្លាប់​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​អំពី​រឿង​រ៉ាវ​ជីវិត​ស្នេហា​ឯកជន​របស់​នាង។ ប៉ុន្តែ​ជា​លទ្ធផល​ត្រូវ​បាន​សាមី​ខ្លួន​ឆ្លើយ​បដិសេធន៍ចំពោះ​​រឿង​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ ទោះ​បី​ជា​ តារា​ស្រី​ អ៉ីវ៉ា បាន​ឆ្លើយ​បដិសេធន៍​ ចំពោះ​រឿង​មាន​ស្នេហា​នេះ​​ក្តី​ តែ​ថ្មី​ៗ​នេះ​ស្រាប់​តែ​នាង​បង្ហើប​ពី​តម្រុយ​នៃ​ការ​ជ្រើសរើស​បុរស​ដែល​នាង​គួរ​ស្រលាញ់ ហើយ​យក​ធ្វើ​ជា​គូអនាគត។

ទន្ទឹម​គ្នា​នឹង​រឿង​នេះ​ដែរ មុន​នេះ​ក៏​មាន​ព័ត៌មាន​លេច​​ឮ​ថា តារា​ស្រី​កញ្ញា អ៉ីវ៉ា កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​ម្ចាស់​ក្លឹប​បាល់ទាត់ មួយ​ស្ថិត​នៅ​ទឹកដី​ខេត្ត​សៀមរាប។

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា​ រវាង​តារា​ចម្រៀង ឃីន ស្រីនាថ ហៅ អ៉ីវ៉ា ជា​មួយ​ម្ចាស់​ក្លឹប​បាល់ទាត់​រូប​នោះ​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជា​មួយ​គ្នា​​រយៈពេល ៧ឆ្នាំ មក​ហើយ​ បើ​គិត​មក​ទល់​ពេល​បច្ចុប្បន្ន។ ​កន្លង​មក អ៉ីវ៉ា ធ្លាប់​បណ្ដើរ​គូស្នេហ៍​រូប​នេះ​ដោយ​បើក​ចំហ​ជា​លើក​ទី​១ ក្នុង​ជំនួប​ទៅ​ជួប​អតីត​អ្នក​ចាត់​ការ​​ទូ​ទៅ​នៅ Galaxy កាល​ពី​អំឡុង​ថ្ងៃ​ទី៥ ខែ​​ឧសភា។

​នៅ​ពេល​អ្នក​សារ​ព័ត៌មាន​សួរ​នាំ​ពាក់ព័ន្ធ​រឿង​នេះ​​ត្រូវ​បាន​ស្រី​ស្អាត អ៉ីវ៉ា​ ឆ្លើយ​បង្វៀង​ថា​បុរស​រូប​នោះ​ជា ង​ប្អូន​​ទៅ​វិញ។

យ៉ាង​ណា​មិញ បន្ទាប់​​ពី​មាន​ការ​លេច​ឮ​ព័ត៌មាន​អំពី​ជីវិត​ស្នេហា​ខាង​លើ​ ត្រូវ​បាន​សាមី​ខ្លួន​កញ្ញា អ៉ីវ៉ា ចេញ​មក​និយាយ​ហាក់​មិន​​ខ្វល់និង​ថែម​ទាំង​​ឆ្ងល់​ខ្លួន​ឯង​វិញ​ថា​ តើ​រឿង​នេះ​ជា​ការ​ពិត ឬ​អត់?។ នេះ​ជា​សំនួរ​របស់ អ៉ីវ៉ា ឆ្លើយ​ទៅ​កាន់​អ្នក​គាំទ្រ។

តារា​ចម្រៀង​ស្រី កញ្ញា អ៉ី វ៉ា បាន​​និយាយ​បែប​ភ្ញាក់​ផ្អើល​ដូច្នេះ​ថា «ព័ត៌មាន​ចុះ​ថា​ អ៉ីវ៉ា មាន​ទំនាក់ទំនង​ស្នេហា ជា​មួយ…..តើ​ពិត​ ឬ​មិន​ពិត? ជួយ​ប្រាប់​ផង​ចាំ Pay កាហ្វេ១កែវ»។ ទោះ​បី​ជា​យ៉ាង​ណា មហាជន​នៅ​មិន​ទាន់​ដឹង​ទេ​ថា​រវាង​តារា​ស្រី អ៉ីវ៉ា នឹង​ម្ចាស់​ក្លឹប​បាល់ទាត់​រូប​នេះ​ពិតជា​មាន​ទំនាក់​ទំនង​ស្នេហា​ស្អិតល្មួត​ជា​​មួយ​គ្នាឬ​យ៉ាងណា​។

អ្វី​គួរ​ឱ្យ​ចាប់​​អារម្មណ៍​កាល​ពី​កន្លង​ទៅ តារា​ស្រី អ៉ីវ៉ា ក៏​ធ្លាប់​បង្ហើប​ពី​​តម្រុយ​នៃ​​ការ​ជ្រើសរើស​បុរស​ដែល​នាង​ស្រលាញ់​យក​ធ្វើ​ជា​​គូរ​អនាគត។ កាល​នោះ ​អ៉ីវ៉ា បញ្ជាក់​ថា​បុរស​ក្នុង​ក្តី​ស្រមៃ​​របស់​នាង​គឺពុំ​មែន​ជា​អ្នក​រក​ស៊ី ឬ​អ្នក​សិល្បៈ​ដូចគ្នា​ ហើយ​រឹត​តែ​ពុំ​មែន​ជា​អ្នក​ធ្វើ​ការ​ជា​មន្ត្រីរាជការ​ដែរ។

តារា​ស្រី​រូប​នេះ​បាន​និយាយ​ថា សម្រាប់​មនុស្ស​ប្រុស​ដែល​នាង​ប្រាថ្នា​ចង់​បាន​​ជា​​គូអនាគត​នោះ​ គឺ​​ជា​បុគ្គល​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​​វិស័យ​កីឡា។ ខ្លឹម​សារ​ដែល​តារា​ចម្រៀង​ អ៉ីវ៉ា​ បង្ហើប​ប្រាប់​ទៅ​ដល់​មហាជន​នោះ​ នាង​បាន​លើក​ឡើង​ ថា​ស្រលាញ់​កីឡា​​ប៉ា​​អោយ​ធ្វើ​តារា​ចម្រៀង​​ ជឿ​អត់​ថា​អនាគត​នឹង​បាន​ប្តី​ជា​អ្នក​ពាក់ព័ន្ធ​នឹង​កីឡា?៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា២ ម៉ោង មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម