ជីវិតកម្សាន្ដ
អ៊ីវ៉ា លួចសរសើរ ជា វណ្ណារិទ្ធ ជាបុរសអស្ចារ្យ
ពិធីករសម្បូរវោហារស័ព្ទលោក ជា វណ្ណារិទ្ធ ថ្មីៗ នេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ ពិសេសមិត្តភ័ក្ដិក្នុងចង្កោមសិល្បៈដូចគ្នាមានការកោតសរសើរ និងលើកឡើងដោយចំៗ ថា លោកគឺជាបុរសអស្ចារ្យ និងមានទំនួលខុសត្រូវខ្ពស់ក្នុងគ្រួសារ។

ការសរសើររបស់មហាជននេះ ស្របពេលដែលពិធីករលោក ជា វណ្ណារិទ្ធ បានលេចសកម្មភាពក្នុងការដឹកជញ្ជូនអីវ៉ាន់អនឡាញ(លក់គ្រឿងម្ជូរ) ដោយមិនប្រកាន់ខ្លួនជាតារា ឬអ្នកល្បីឈ្មោះក្នុងសិល្បៈ។ តួយ៉ាង លោក វណ្ណារិទ្ធ បានបង្ហោះរូបភាព អមខ្លឹមសារថា «ស៊ូៗ ដើម្បីម៉ូយ ពេលខ្លះតបយឺត ឬ មិនបានតប សូមអធ្យាស្រ័យផង»។
តាមរយៈសកម្មភាពនេះ ក៏ត្រូវបានតារាចម្រៀងកញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បានសម្តែងការគាំទ្រ និងលើកសរសើរថា «ភាពអស្ចារ្យរបស់មនុស្ស ទោះបីស្ថិតក្នុងមុខមាត់ប៉ុណ្ណា ឋានៈអ្វី មានលុយ មានការងារមុខរបរល្អប៉ុណ្ណា ក៏នៅតែខំប្រឹង ឧស្សាហ៍ព្យាយាម ធ្វើនេះ ធ្វើនោះ នៅមិនចេះស្ងៀម នេះគេហៅថា មនុស្សដែលពូកែ និងមានទំនួលខុសត្រូវខ្ពស់»។ តារាចម្រៀង កញ្ញា អ៊ីវ៉ា បានបន្ថែមទៀតថា «ខ្ញុំតែងតែលួចសរសើរគាត់ Chea Vannarith»។

ចំណែកតារាកំប្លែង ម៉ា ដូណា ក៏បានបង្ហាញការសរសើរលោក ជា វណ្ណារិទ្ធ ដែរថា «ពិតជាសុំសរសើរមែន ការងារក្រៅម៉ោងហត់ប៉ុណ្ណា គឺដើម្បីគ្រួសារ និងភាពរីករាយក្នុងជីវិត»។ មិនខុសគ្នាពីតារាប្រុស-ស្រី ខាងលើទេ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនទៀត បញ្ចេញមតិសរសើរការខិតខំរបស់ពិធីកររូបនេះផងដែរ។
ដោយឡែក បើចាប់អារម្មណ៍ចំណងស្នេហារវាងពិធីករ លោក ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា ឬ ហៅថា បេឡា នោះ បច្ចុប្បន្នពួកគេទាំងពីរនាក់កំពុងតែធ្វើឲ្យមានការសរសើរជាខ្លាំង ទាក់ទងនឹងរឿងគ្រួសារផ្អែមល្ហែម និងកក់ក្ដៅ ជាមួយគ្នា ពោលចាប់តាំងពីអ្នកទាំងពីរបានរួមរស់ជាប្តី-ប្រពន្ធនឹងគ្នាមកម្ល៉េះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


