ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ « ជឿ សម រង្ស៊ី ដូចជឿជនក្បត់ជាតិ»
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញប្រតិកម្មចំពោះសកម្មភាពនយោបាយដ៏ស្មោគគ្រោក និងជាអ្នកនយោបាយចាស់វស្សាអសមត្ថភាពលោក សម រង្ស៊ី ដែលជារឿយៗបង្កើតរឿងរ៉ាវបង្ករចលាចលញុះញ៉ងបោកបញ្ឆោតក្នុងសង្គម។
ថ្មីៗនេះអ្នកនយោបាយឈរក្រៅស្រុករូបនេះក៏បានអំពាវនាវឲ្យអ្នកទៅបោះឆ្នោតជ្រើសតាំងណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ គូសសន្លឹកចោលដើម្បីបំពេញមហិច្ឆតាបក្សពួកគេបំរើពួកអមិត្ត។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ទុកសកម្មភាពនេះ ជាការព្យាយាមញុះញង់បំផ្លាញជាតិ និងព្យាយាមញុះញង់បំផ្លាញអាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានប្រៀបធៀបវាស់ស្ទង់សកម្មភាពរវាងលោក សម រង្ស៊ីនូវ ១៣ ចំណុចរួមមាន៖
១. ខ្ញុំ ឡេង ណាវ៉ាត្រា ហ៊ានបូជាជីវិតដើម្បីជាតិ, សម រង្ស៊ី កំសាករត់ចោលស្រុកដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ២. ខ្ញុំ ឡេង ណាវ៉ាត្រា ហ៊ានលះបង់ធនធាន ផ្ទាល់ខ្លួនដើម្បីជាតិ, សមរង្ស៊ី កុហកប្រជាពលរដ្ឋ ដែលយល់ដឹងទាបប្រមូលលុយ ដាក់ហោប៉ៅផ្ទាល់ខ្លួន។ ៣. ខ្ញុំ ឡេង ណាវ៉ាត្រា ជាកូនអ្នកក្សត់ឪពុករែកដីយល់អារម្មណ៍អ្នកខ្សត់តស៊ូដល់ថ្ងៃនេះ, សម រង្ស៊ី ទៅរៀននៅបរទេសតាំងពីតូចគឺមិនយល់ពីប្រជាពលរដ្ឋគឺថាគ្មានឃើញអ្វីជោគជ័យក្រៅពីបោកប្រាស់គេប្រជាពលរដ្ឋ។ ៤. ខ្ញុំអាយុនៅក្មេង មានពេលវេលាបំរើជាតិ, សម រង្ស៊ី ហួសអាយុ ធ្វើការហើយ។

៥. ខ្ញុំ ឡេង ណាវ៉ាត្រា មានគុណធម៌ចំពោះអ្នកនៅជុំវិញខ្លួន, សម រង្ស៊ី គ្មានគុណធម៌ ធ្វើបាបគេត្រូវគេរត់ចោលអស់ ពេលគេដឹងពីអត្តចរិតពិត។ ៦. ខ្ញុំ ឡេង ណាវ៉ាត្រា ជួយសង្គមដោយមិនចង់បានតួនាទី មិនចង់បានប្រយោជន៍, សម រង្ស៊ី បោកប្រជាជននៅក្នុងសង្គមដើម្បីចង់ធ្វើធំ។ ៧. ខ្ញុំ ឡេង ណាវ៉ាត្រា អត់មានពូជក្ប-ត់ជាតិ, សម រង្ស៊ីមានពូជក្ប-ត់ជាតិ ៨. ខ្ញុំ ឡេង ណាវ៉ាត្រា គោពជាតិសាសនាព្រះមហាក្សត្រ, សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ ៩. ខ្ញុំ ឡេង ណាវ៉ាត្រា ជួយអោយប្រជាជនរាប់ម៉ឺននាក់មានការងារធ្វើ, សម រង្ស៊ីប្រើល្បិចថោ-កទាបចាក់រុកអោយបរទេសផ្ដាច់ជំនួយពីប្រទេសកម្ពុជា។ ១០. ខ្ញុំ ឡេង ណាវ៉ាត្រា មានទំនួលខុសត្រូវក្នុងការដឹកនាំ, សម រង្ស៊ីគ្មានទំនួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ ១១. ខ្ញុំ ឡេង ណាវ៉ាត្រា តែងបង្កើតប្រយោជន៍សម្រាប់ជាតិ, សម រង្ស៊ី តែងតែងបង្កើតព្រឹត្តិការណ៍ អាក្រក់បង្កភាពច.លាចលសង្គម និង បរើនយោបាយទុច្ចរិតបំបែកសាមគ្គីជាតិ ១២. ខ្ញុំ ឡេង ណាវ៉ាត្រា គ្មានទោសជាទណ្ឌិត, សម រង្ស៊ី មានទោសជាទណ្ឌិត ១៣. ខ្ញុំ ឡេង ណាវ៉ាត្រា មានឈាមស្នេហាជាតិ, សម រង្ស៊ី មានឈាមបំផ្លាញជាតិ។ អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមថា «ជឿ សម រង្ស៊ី ស្មើនឹងជឿជនក្បត់ជាតិ យើងគ្រប់គ្នាប្រឆាំងដាច់ខាតជនក្បត់ជាតិ សម រង្ស៊ី៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


