ព័ត៌មានជាតិ
ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា មានសមាជិកសមាជិកាចូលរួមប្រមាណជាង១ម៉ឺននាក់
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ គណបក្សប្រជាជនបានធ្វើយុទ្ធនាការបិទដោយមានសមាជិកសមាជិកាប្រមូលផ្តុំគ្នាប្រមាណជាង១ម៉ឺននាក់ នៅខេត្តសៀមរាប ដើម្បីដង្ហែបិទការឃោសនាបោះឆ្នោត។

ក្នុងពិធីប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភានេះ ក៏មានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធមណ្ឌលសៀមរាប ព្រមទាំងការអញ្ជើញពីឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងអស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការ ប្រធានសាខា អនុសាខា ចូលរួមផងដែរ ។

ក្នុងប្រសាសន៍ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃនេះ គណបក្សប្រជាជនខេត្ត បានដឹកនាំយុទ្ធនាការឃោសនានៅ ទូទាំងខេត្ត ដល់ទីបញ្ចប់នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសេរី អព្យាក្រឹត អហិង្សា និងសុវត្ថិភាព ក្នុងការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សខ្លួន។ ម៉្យាងទៀតការប្រារព្ធបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នាថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ស្មារតី ដល់គ្រប់អង្គការចាត់តាំងគណបក្ស សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និងប្រជាជន ក្នុងការប្រមូលកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើមី្បឆ្ពោះទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងការពង្រឹងបាន នូវប្រពៃណីស្នេហាជាតិ និងកសាងសមិទ្ធផលដ៏ថ្លៃថ្លាជូនសង្គមជាតិ។

ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអាននូវសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិនៅគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម សំខាន់ ស្រទាប់យុវជន ដែលបានគាំទ្រកម្មវិធីនយោបាយរបស់គណបក្ស ដើមី្បកសាង កាពារមាតុភូមិ ឆ្នាំ២០២៣ និងបានអំពាវនាវអោយសមាជិកសមាជិការប្រជាពលរដ្ឋសូមអញ្ចើញទៅបោះឆ្នោតអោយបានគ្រប់គ្នានឹងគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនអោយបានត្រឹមត្រូវដើម្បីសន្តិភាពនោងការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចំរើនទៅមុខទៀត។ សមាជិកសមាជិការបានបំបែកក្បួនហែរបិទទៅតាមមូលដ្ឋានស្រុកក្រុងឃុំសង្កាត់ភូមិរៀងៗខ្លួន៕
អត្ថបទ៖ កុសល





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ