ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការជួបជុំសមាជិក-សមាជិកា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅខេត្តកំពង់ស្ពឺ ជាការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការមកជួបជុំគ្នារបស់ សមាជិក-សមាជិកា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក នាឱកាសនេះ គឺជាការបង្ហាញនូវសាមគ្គី ឯកភាព និងការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ នៅមុខមន្ទីរគណបក្សខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ការមកជួបជុំគ្នារបស់សមាជិក-សមាជិកា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក នាឱកាសនេះ គឺជាការបង្ហាញនូវសាមគ្គី ឯកភាព និងការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា»។

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់បន្តថា ភាពជោគជ័យដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ គឺចេញមកពីសាមគ្គីឯកភាពកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។
ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ទៀតថា ភាពជឿជាក់ និងទំនួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជានេះហើយ ដែលនាំជំនឿទុកចិត្តជូនប្រជាជន។

ជាមួយនេះ ឯកឧត្ដម បានសម្ដែងនូវសេចក្ដីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សាឃុំ- -សង្កាត់ ភ្នាក់ងារគណបក្ស និងសមាជិក-សមាជិកាទាំងអស់ នាឱកាសនេះ។ បន្ថែមនោះ ឯកឧត្ដម បានអរគុណដល់សមាជិក-សមាជិកាគណបក្សប្រជាជនទាំងអស់ ដែលតែងតែជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនោះ ឯកឧត្ដម ក៏បានផ្ដាំផ្ញើនូវសេចក្ដីនឹករលឹក និងការសួរសុខទុក្ខពី សម្ដេចតេជោ ប្រធានគណបក្ស និងសម្ដេចអនុប្រធានគណបក្សទាំង ៥ ជូនចំពោះសមាជិក-សមាជិកាគណបក្សប្រជាជន ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់គ្នាផងដែរ។

គួរជម្រាបថា ការបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ នៅមុខមន្ទីរគណបក្សខេត្តកំពង់ស្ពឺ នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា បេក្ខជនសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អង្គបោះឆ្នោត និងសមាជិក-សមាជិកាគណបក្ស ចំនួន ៣ ៦០០ នាក់ ផងដែរ៕
អត្ថបទ ៖ ពិសី






-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៧ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


