Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចផ្អាកបើកសាលារៀនឯកជនបណ្តោះអាសន្ន ដើម្បីទប់ស្កាត់រំហូរគ្រូនិងសិស្ស

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចផ្អាកបើកសាលារៀនឯកជនគ្រប់កម្រិតជាបណ្តោះអាសន្នដើម្បីទប់ស្កាត់រំហូរគ្រូនិងសិស្សពីសាលារដ្ឋទៅកាន់សាលាឯកជនជាបន្តទៀត។

លោកបណ្ឌិត សភាចារ្យ ហង់ជូនណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព់រំយុវជននិងកីឡាបានលើកឡើងនៅក្នុងកិច្ចប្រជុំ​ថ្នាក់ដឹកនាំក្រសួងដែលបង្ហោះនៅតាមបណ្តាញសង្គមហ្វេប៊ុកថា «ខ្ញុំសម្រេចថាឈប់ឱ្យបើកសាលាឯកជន ដើម្បីធ្វើការវាយតម្លៃសិនពិសេសនៅភ្នំពេញព្រោះថាបើកសាលាឯកជនគ្រូត្រូវយកចេញពីសាលារដ្ឋយើង។ អីចឹងទេត្រូវឱ្យមានការសិក្សាវាយតម្លៃមួយ។ ខាងគោលនយោបាយសូមសិក្សាទៅ បើមិនទាន់មានការសិក្សាទេ​ក៏អត់ទាន់​ឱ្យបើក​សាលាឯកជន​ឡើងវិញទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ លោក ឧបនាយករដ្ឋមន្ត្រី ទទួលស្គាល់ថា «សាលាឯកជនល្អហើយតែបើបើកកាន់តែច្រើនខ្ញុំព្រួយបារម្ភទាញយកសិស្សនិងគ្រូកាន់តែច្រើនដែរ។ អីចឹងសូមឱ្យមានតុល្យភាពគ្នានិងវាយតម្លៃឱ្យបានច្បាស់លាស់»។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសានស៍នៅថ្ងៃទី ០២ កញ្ញានេះថា «តាមបណ្តាញសង្គមពិតជាបានលើកឡើងអីចឹងមែន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំឱ្យផ្អាក ប៉ុន្តែមិនដឹងថាតើអ្នកដែលគេមានសាលាហើយបើកសាខាថ្មីផ្អាកដែរអត់ ឬមួយឱ្យទាំងអ្នកបើកថ្មីឬទាំងអ្នកបើកសាខាថ្មីបន្ថែម​ឱ្យ​ផ្អាក​ដូចគ្នា»។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ជាមួយគ្នានេះដែរយើងត្រូវពង្រឹងសាលារដ្ឋដោយសិក្សាទៅលើលំហូរសិស្សពីសាលារដ្ឋទៅឯកជនអគ្គនាយកដ្ឋានអប់រំ និងអគ្គនាយកដ្ឋានផ្សេងៗត្រូវរៀបចំបញ្ហានេះឱ្យបានថា តើមានបញ្ហាអ្វីនិងត្រូវដោះស្រាយយ៉ាងដូចម្តេច។ ទន្ទឹមនេះក៏ត្រូវដោះស្រាយបញ្ហាការបណ្តុះបណ្តាលគ្រូ​ដោយត្រូវសិក្សាឱ្យបានច្បាស់លាស់ផងដែរ​ពិសេសវិទ្យាស្ថានជាតិអប់រំត្រូវវាស់វែងឱ្យបានច្បាស់លាស់ពីវឌ្ឍនភាពសាលាគរុកោសល្យនិងវិក្រិត្យការទាំង ១៦ ថាតើសាលាទាំងនោះមានបញ្ហាអ្វីនិងត្រូវដោះស្រាយយ៉ាងមិច។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងត្រូវចុះទៅដល់ទៅកន្លែងផ្ទាល់ ដើម្បីសិក្សានិងវាយតម្លៃជាក់ស្តែងដោយត្រូវយកថវិកាគម្រោង ប្រសិនបើមិនមានថវិកាហើយប្រធាននាយកដ្ឋានបណ្តុះបណ្តាលត្រូវមានតួលេខមួយសម្រាប់រដ្ឋមន្ត្រី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម