Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ថ្មីមួយទៀត នឹងបើកឲ្យដំណើរការ នាដើមឆ្នាំ ២០២៥ ខាងមុខ

បានផុស

នៅ

មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន ថ្មី​មួយ​ទៀត នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​នា​ដើម​ឆ្នាំ ២០២៥ ខាងមុខ​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​បរិវេណ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន នេះ ជា​ជំនួយ​របស់​អង្គការ​បេះដូង​ជប៉ុន ដែល​ជា​អង្គការ​អន្តរជាតិ​ស្ម័គ្រចិត្ត ផ្ដល់​សេវា​ព្យាបាល​ជំងឺ​មហារីក​កុមារ​ដោយ​ឥតគិតថ្លៃ និង​មួយ​ចំណែក​ទៀត បាន​មកពី​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ពី​សប្បុរសជន​ក្នុង​ស្រុក ក្នុង​ការ​រួមគ្នា​កសាង​មជ្ឈមណ្ឌល​នេះ ឲ្យ​លេច​ចេញ​ជា​រូបរាង​ឡើង​មក។

អង្គការ​បេះដូង​ជប៉ុន បាន​ចាប់ផ្ដើម​ផ្ដល់​សេវា​វេជ្ជសាស្ត្រ​ដំបូង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ក្រោយ​មក​ពង្រីក​ខ្លួន​ចូល​មក​កម្ពុជា និង​ឡាវ នា​ឆ្នាំ ២០០៤ ដោយ​លោក​វេជ្ជបណ្ឌិត Hideto Yoshioka ជា​ស្ថាបនិក​ជនជាតិ​ជប៉ុន។ មជ្ឈមណ្ឌល​ថ្មី​នេះ មាន​គ្រូពេទ្យ​ជប៉ុន និង​ខ្មែរ ដែល​មាន​ឯកទេស​ច្បាស់​លាស់​ជាច្រើន​រូប ជាពិសេស​សម្បូរ​ទៅ​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​មហារីក ដុំ​គីស វះ​ដុះ​គីស រោគ​ស្ត្រី និង​កុមារ។

សូម​ជម្រាប​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​បើក​ដំណើរការ​មជ្ឈមណ្ឌល​ថ្មី​នេះ ដំបូង​ឡើយ អង្គការ​បេះដូង​ជប៉ុន ក៏បាន​បើក​ដំណើរការ មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន នៅ​ឆ្នាំ ២០១៦ ស្ថិត​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល រួច​មក​ហើយ។ ជាក់ស្ដែង មជ្ឈមណ្ឌល​នេះ បាន​ព្យាបាល និង​ពិនិត្យ​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា ចំនួន ៩៨,៣៦៣ នាក់ និង​វះកាត់​ព្យាបាល​បាន​ចំនួន ៨,៦៨០ នាក់ នេះ​បើ​គិត​ចាប់ពី​ខែ​តុលា ឆ្នាំ ២០០៩ រហូត​មក​ដល់ ខែ​ធ្នូ ឆ្នាំ ២០២៣ នេះ។

គួរ​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាពពិភពលោក WHO បាន​លើក​ឡើង​ថា នៅ​បណ្ដា​ប្រទេស​ជឿនលឿន​មាន​សេវាកម្ម​ព្យាបាល​កុមារ​កើត​ជំងឺ​មហារីក​រហូត​ប្រមាណ ៨០% ប៉ុន្តែ​សម្រាប់​ការ​ព្យាបាល​នៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​ប្រមាណ​តែ​ត្រឹម ៣០% តែប៉ុណ្ណោះ។ ដូច្នេះ ក្រោយ​ពី​ចំណាយ​ពេល​ជាង ១៥ ឆ្នាំ ទើប​អង្គការ​បេះដូង​ជប៉ុន បាន​ក្លាយ​ជា​ចំណែក​មួយ​នៅ​កម្ពុជា ពិសេស​ការ​ព្យាបាល​កុមារ​មាន​ជំងឺ​មហារីក ជូន​ដល់​កុមារ​កម្ពុជា​យើង​ឥតគិតថ្លៃ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម