កីឡា
គ្រូរមាសហែកចាត់ទុកការប្រកួតស្វាយរៀងខាប់U18សប្តាហ៍ទី៤ជាការប្រកួតដ៏អស្ចារ្យ
ក្រុមបាល់ទាត់យុវជនរមាសហែកទទួលបាន៣ពិន្ទុដ៏មានសារសំខាន់សម្រាប់ការប្រកួតសប្តាហ៍ទី៤ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំកាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបានឈ្នះក្រុមយុវជនគគីសោមដោយលទ្ធផល ១-៣។

ការប្រកួតនៅវគ្គទី១ ក្រុមយុវជនគគីសោមបានបំប៉ោងសំណាញ់ទីរបស់យុវជនរមាសហែក ១-០ នៅនាទីទី២២ដោយកីឡាករ យុន សុឃីម ប៉ុន្តែក្រុមរមាសហែកបានវាយវិញនៅវគ្គទី២ដោយរកបាន៣គ្រាប់ ក្នុងនោះកីឡាករ ម៉ី វីរៈ ស៊ុតតាមស្មើ ១-១ នៅនាទី៦៩ ខណៈកីឡាករ ទេព មានន់ ស៊ុតនាំមុខ ១-២ នៅនាទីទី៨៦ និងបន្ថែម១គ្រាប់ទៀតដោយកីឡាករ ជា វាសនា នៅនាទី៩០+៤។
ពាក់ព័ន្ធនឹងការប្រកួតនេះដែរ លោក ហ៊ុយ ចំរើន គ្រូជំនួយក្រុមយុវជនរមាសហែកបាននិយាយថា ៖«សម្រាប់ការប្រកួតសប្តាហ៍ទី៤នេះគឺជាការប្រកួតដ៏អស្ចារ្យរបស់ក្រុមយើង។ យើងឃើញហើយ គេនាំមុខយើង១-០ នៅវគ្គទី១ តែយើងបានវាយបកស៊ុតបាន៣គ្រាប់វិញនៅវគ្គទី២គឺពិតជាល្អណាស់»។

លោកគ្រូជំនួយក្រុមរមាសហែកសប្បាយរីករាយដែលនៅខេត្តស្វាយរៀងរៀបចំឲ្យមានព្រឹត្តិការណ៍បាល់ទាត់បែបនេះ ហើយលោកចង់ឲ្យមានការប្រកួតជារៀងរាល់ឆ្នាំ។
លោក ចំរើន បានប្រាប់ថា ៖«ខ្ញុំគិតថា ជាការល្អ ពីព្រោះបង្កើតឱកាសឲ្យយុវជនបានបញ្ចេញសមត្ថភាព។ ខ្ញុំចង់ឲ្យមានការប្រកួតពានរង្វាន់បែបនេះជារៀងរាល់ឆ្នាំ»។

លទ្ធផលសប្រាហ៍ទី៤ ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោ២:០០ រសៀល៖ត្រកួនទែក ៣-០ សសយក ឃុំស្វាយតាយាន (ពូល ក)
- ម៉ោង៤:០០ រសៀល៖ RAINBOW FC ១-៣ យុវជនសាមគ្គី (ពូល ក)
លទ្ធផលសប្រាហ៍ទី៤ ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង៨:០០ព្រឹក៖ សសយក ស្រុកកំពង់រោទិ៍ ៣-០ សសយក ស្រុកស្វាយទាប (ពូល ច)
- ម៉ោង ២:០០រសៀល៖ យុវជនចុងព្រែក ២-៣ សាលាចំរើនសូនីតា (ពូល ង)
- ម៉ោង ៤:០០រសៀល៖ យុវជនរមាសហែក ១-៣ យុវជនគគីរសោម (ពូល ង)
បន្ទាប់់ពីឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលរយៈពេល៤សប្តាហ៍កន្លងទៅ ពេលរកឃើញក្រុម៤ហើយបានឡើងទៅកាន់វគ្គបន្តគឺ
- ពូល ក៖ យុវជនសាមគ្គី និង ត្រកួនទែក
- ពូល ច៖ ក្រុមសសយក កំពង់រោទិ៍




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


