ព័ត៌មានជាតិ
មន្ត្រីជំនាញជំរុញទីផ្សារផលិតផលខ្មែរ តាមរយៈការលើកកម្ពស់ចលនាភូមិ ១ ផលិតផល ១
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ លោក សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុកទេ ក៏មិនអាចឈានទៅដល់ការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេសបានដែរ។

ថ្លែងក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុកក្នុងខេត្តកំពតកាលពីថ្ងៃទី ២២ ខែកញ្ញា លោក សួង ណយ លើកឡើងថា ភូមិ ១ ផលិតផល ១ ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលផ្តុំជំរុញកសិករ ឬអ្នកផលិតឲ្យខិតខំផលិតឲ្យបានច្រើនប្រកបដោយគុណភាព មានអនាម័យ ចេះវេចខ្ចប់ និងស្វែងរកទីផ្សារ ដើម្បីកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងជំរុញចលនាគាំទ្រផលិតផលក្នុងស្រុក ឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។
ជាក់ស្តែងការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញនៅថ្ងៃនេះ ដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់និងដើម្បីស្វែងយល់អំពីតម្រូវការផ្សេងៗរវាងអ្នកផលិត និងអ្នកទិញ ធ្វើយ៉ាងណាដើម្បីជំរុញទីផ្សារផលិតផលក្រុងស្រុកឲ្យប្រសើរ តាមយន្តការធ្វើការនាំចេញនៅនឹងកន្លែង។


លោកលើកទឹកចិត្តដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋចូលរួមជួយគាំទ្រ ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះបើគ្មានការគាំទ្រប្រើប្រាស់ផលិតខ្មែរនៅក្នុងស្រុកទេ ក៏មិនអាចឈានទៅដល់ការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសបានដែរ។
ម្ចាស់សិប្បកម្មផលិតប្រេងដូងនៅស្រុកឈូក លោក ឆាយ ស៊ីនឿន យល់ឃើញថា វេទិការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ពិតជាសំខាន់សម្រាប់កសិករ អ្នកផលិតស្វែងរកទីផ្សារលក់។
ម្ចាស់ផ្សារគ្រួសារធម្មជាតិ អ្នកស្រី សួន សិរីរ័ត្ន បានបង្ហាញការយល់ឃើញរបស់ខ្លួនថា កម្មវិធីនេះល្អធ្វើឲ្យអ្នកទិញបានដឹងនៅក្នុងខេត្តមានផលិតផលអ្វីខ្លះ ដែលខ្លួនអាចទិញយកទៅលក់បន្តបាន។
លោក ពេញ ធារម្យ អភិបាលរងខេត្តកំពតបានឲ្យដឹងថា ផលិតផលរបស់ខេត្តដែលបានដាក់ស្នើសុំចុះបញ្ជីក្នុងចលនាភូមិមួយផលិតផលមួយចាប់ពីឆ្នាំ២០២០ ដល់២០២២ មានចំនួន ៥១ មុខ ក្នុងនោះមានផលិតកសិកម្ម ឧស្សាហកម្មសិប្បកម្ម ម្ហូបអាហារ ផលិតផលវត្ថុអនុស្សាវរីយ៍សីល្បៈ វត្ថុប្រើប្រាស់ និងវិស័យសេវាកម្មជាច្រើនទៀត។
អត្ថបទ៖ សឹង រ៉ាត់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


