Connect with us

សុខភាព

ពេទ្យឯកទេសកុមារ ប្រាប់មូលហេតុដែលធ្វើឱ្យទារក ឬកុមារ ប្រកាច់

បានផុស

នៅ

មានមូលហេតុច្រើន ដែលបណ្តាលឱ្យទារក និងកុមារ កើតមានបញ្ហាប្រកាច់ អាចមកពីការរបួសខួរក្បាល របួសនៅពេល កើត កើតមកខួរក្បាលតូចពេក ឬធំពេក ការពុល ដែលសំដៅដល់ការពុលចំណី ឬពុលដោយសារតែការប្រើប្រាស់ថ្នាំមួយ ចំនួន ឬកត្តាម្តាយ ដែលគាត់មានជំងឺអ្វីមួយអំឡុងពេលពពោះ ហើយក៏អាចទាក់ទងបញ្ហាតំណពូជផងដែរ។

នេះបើតាមលោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ តាមរយៈការចែករំលែកចំណេះដឹងសុខភាព នៅលើបណ្តាញទំនាក់ទំនងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមជុំវិញការលើកឡើងខាងលើ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ក្រៅពីមូលហេតុខាងលើ ក៏នៅមានកត្តាមួយចំនួនទៀត ដែលបណ្តាលទារក និងកុមារ កើតមានបញ្ហានៃជំងឺនេះផងដែរ។ លោកថា “អាចមកពីគ្រុនក្តៅ មានដុំក្នុងខួរក្បាល ឬអាចមកពីកត្តាម្តាយ ដែលគាត់មានជំងឺអ្វីមួយអំឡុងពេលពពោះ រួមនឹងអាចទាក់ទងបញ្ហាតំណពូជផងដែរ”។

ជាមួយគ្នានេះ លោកបានប្រាប់ពីរោគសញ្ញាមួយចំនួន ដែលអាចសង្កេតដឹងថា កុមារមានបប្រកាច់ ដូចជា៖
_ អ្នកជំងឺសម្លក់សម្លឹងដោយមិនដឹងខ្លួន (ភ្លឹក)
_ មានអាការៈញ័រ ប្រកាច់ ឬក៏កន្ត្រាក់អវៈយវៈ
_ មានសញ្ញានៃការរឹងដងខ្លួនទាំងមូល ឬបាត់បង់ស្មារតីតែម្តង
_ ថប់ដង្ហើម
_ អង្គុយងោកក្បាល
_ បត់ជើងធំ ឬតូច ដោយមិនដឹងខ្លួន និងសញ្ញាមួយទៀត អាចមានក្អួតផងដែរ។

ចំពោះវិធីសាស្ត្រដែលត្រូវធ្វើ នៅពេលដែលក្មេងមានអាការៈប្រកាច់កើតឡើង ជាជំហានដំបូង លោកវេជ្ជបណ្ឌិត ណែនាំ ឱ្យយកកុមារចេញពីកន្លែងដែលគ្រោះថ្នាក់សិន បើសិនជាគាត់នៅក្បែរអ្វីដែលអាចបង្កគ្រោះថ្នាក់។ បន្ទាប់មក ត្រូវដាក់គាត់ ឱ្យសម្រាកផ្អៀង និងមិនត្រូវព្យាយាមសង្កត់កុមារដែលកំពុងប្រកាច់ ឬដាក់របស់អ្វីចូលក្នុងមាត់របស់គាត់នោះឡើយ។

មួយវិញទៀត អាណាព្យាបាល និងគ្រួសារ ត្រូវតាមដានអាការៈរបស់កូន ដោយសង្កេតមើលថា តើគាត់ប្រកាច់ប៉ុន្មានដង ក្នុងរយៈពេលប៉ុន្មាន ដើម្បីងាយស្រួលពិគ្រោះនឹងគ្រូពេទ្យជំនាញ។ ក្នុងករណីដែលក្មេងមានអាការៈប្រកាច់ លើសពី ៣-៥នាទី/១ដង គឺត្រូវបញ្ជូនកុមារទៅពេទ្យ តែការបញ្ជូនដ៏ល្អបំផុត គឺឡានពេទ្យ។

ជំងឹនេះ អាចបង្ការបាន ប៉ុន្តែសម្រាប់តែករណីលើកលែងមួយចំនួនប៉ុណ្ណោះ ដូចជាបង្ការក្មេងពីអាការៈគ្រុនក្តៅខ្លាំង ឬការបាត់បង់តុល្យភាពនៅក្នុងខ្លួន និងត្រូវស្វែងរកជំនួយពីគ្រូពេទ្យ។

ពេទ្យឯកទេសកុមាររូបនេះ ណែនាំដល់អាណាព្យាបាលទាំងអស់ ត្រូវឧស្សាហ៍តាមដានពីភាពមិនប្រក្រតីរបស់ទារក ឬកុមារ ជៀសវាងបណ្តាលក្មេងឱ្យមានបញ្ហាធ្ងន់ធ្ងរ។ ពិសេស ត្រូវគ្រប់គ្រងលើការផ្តល់អាហាររូបត្ថម្ភដល់ក្មេង ឱ្យមានតុល្យភាពល្អ៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

ធន់​ វណ្ណា​ រំលឹក​អនុស្សាវរីយ៍​ឈរ​សុំ​លោក​ ធន់ សុភា​ ដដែល​ៗតាំង​ពី​ព្រឹក​ដល់​ល្ងាច

ព័ត៌មានជាតិ៨ នាទីutes មុន

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ប្រកាស​បទ​ឈប់បាញ់​បណ្ដោះអាសន្ន ព្រោះ​គ្រោះរញ្ជួយដី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានជាតិ៣៨ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម