ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី២០ តុលានេះ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខណ្ឌកំបូលមាន២សង្កាត់
ភ្នំពេញ ៖ នៅក្នុងខណ្ឌកំបូល ទទួលរងនូវទឹកជំនន់ ប៉ះពាល់ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ បើគិតត្រឹមល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកនៅបន្តជន់លិច ចំនួន២សង្កាត់ គឺសង្កាត់ភ្លើងឆេះរទេះ ក្នុងភូមិជ័យឧត្តមទឹកជន់លិចផ្ទះពលរដ្ឋចំនួន២៨គ្រួសារ ក្នុងចំណោម២៣៧គ្រួសារ និង សង្កាត់បឹងធំ ទឹកជន់លិចចំនួន៣ភូមិ ក្នុងនោះភូមិដូនកុក ទឹកជន់លិចចំនួនផ្ទះចំនួន ៨៨ខ្នង ស្នើ១០៨គ្រួសារ មនុស្សចំនួន៥៥០នាក់ ស្រី២៤១នាក់ ។ ភូមិអន្លង់ស្វាយ ទឹកជន់លិចផ្ទះចំនួន១០៤ខ្នង ស្មើ១០៦គ្រួសារ ចំនួនមនុស្សមាន៤៩៥នាក់ ស្រី២៤៧នាក់។ ភូមិខ្ចៅ ទឹកជន់លិចផ្ទះចំនួន៣០១ខ្នង ស្មើ៣០១គ្រួសារ មនុស្សចំនួន១៣៣៩នាក់ ស្រី៧១៤នាក់។

គិតមកត្រឹមល្ងាចថ្ងៃនេះ ស្ថានភាពទឹក ជន់លិចទូទៅក្នុងភូមិទាំង៣ ក្នុងសង្កាត់បឹងធំ តែតាមផ្លូវបេតុងចូលភូមិ អាចនៅដើរបាន។

នៅទីតាំងសង្កាត់បឹងធំ មានកម្លាំងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ កម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០ អាជ្ញាធរខណ្ឌ សង្កាត់ សមត្ថកិច្ច ប្រចាំការណ៍ ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ៕






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


