សុខភាព
ស្វែងយល់អំពីប្រភេទថ្នាំ និងការទុកដាក់ឲ្យបានត្រឹមត្រូវ
ក) តើឱសថជាអ្វី ?
ឱសថគឺជាសារធាតុ ឬធាតុផ្សំទាំងឡាយ ដែលមានប្រសិទ្ធភាពក្នុងការការពារ ឬព្យាបាលទៅលើមនុស្ស។ ហើយគេក៏អាចប្រើប្រាស់ផងដែរ ស្រាប់ការធ្វើរោគវិនិច្ឆ័យក្នុងវិស័យវេជ្ជសាស្ត្រ ។
ខ) ទម្រង់របស់ឱសថ៖
ឱសថអាចមានទម្រង់ និងប្រភេទផ្សេងៗដូចជា ៖
– ឱសថប្រភេទសេរ៉ូ
– ឱសថប្រភេទស៊ុល

– ឱសថប្រភេទចាក់

– ឱសថប្រភេទគ្រាប់

– ឱសថប្រភេទលាប

– ឱសថប្រភេទស្ព្រាយ

គ) ឱសថដែលគួរមានទុកនៅក្នុងគេហដ្ឋាន
សព្វថ្ងៃនេះ ឱសថនៅលើទីផ្សារមានច្រើនប្រភេទ ដែលឱសថមួយចំនួនទាមទារ និងតម្រូវឲ្យមានការពិភាក្សាជាមួយគ្រូពេទ្យជំនាញ មុននឹងប្រើប្រាស់។ ក៏ប៉ុន្តែក៏មានឱសថមួយចំនួនដែរដែលអាចប្រើប្រាស់ដោយមិនចាំបាច់មានវេជ្ជបញ្ជា ស្រាប់ក្រុមគ្រួសារនីមួយៗគួរមានទុកនៅក្នុងផ្ទះ។ឱសថទាំងនោះមានដូចជា ៖
-ឱសថបញ្ចុះកម្ដៅ បំបាត់ឈឺក្បាល បំបាត់ផ្តាសាយ និងហៀរសំបោរ
-ឱសថបំបាត់ក្អក
-ឱសថបំបាត់ការចុកពោះ, បំបាត់រាគ
-ឱសថលាប និងលាងរបួស ( សំឡី បង់បិត អាល់កុល បេតាឌីន…)
-ឱសថលាបរឹតបំបាត់ការឈឺសាច់ដុំនៅពេលយប់។ល។
ឃ) ការទុកដាក់ឱសថឲ្យបានត្រឹមត្រូវនៅក្នុងគេហដ្ឋាន៖
-ត្រូវទុកដាក់ឱសថនៅកន្លែងដែលមិនមានសំណើមខ្ពស់ និងមិនត្រូវនឹងកម្ដៅថ្ងៃ
-ត្រូវទុកដាក់ឱសថនៅកន្លែងដែលងាយរកឃើញ និងងាយយក
-ត្រូវទុកដាក់ឱសថនៅឲ្យបានត្រឹមត្រូវផុតពីដៃក្មេង
-សូមពិនិត្យកាលបរិច្ឆេទ និងអានការណែនាំឲ្យបានត្រឹមត្រូវមុននឹងប្រើប្រាស់ឱសថ។
ង) កំណត់ចំណាំ៖

បើសិនជាមានជំងឺអ្វីផ្សេងៗកើតឡើង ដែលមិនអាចវិនិច្ឆ័យបាន សូមប្រញាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យប្រឹក្សាជាមួយគ្រូពេទ្យជំនាញៗជាមុន និងជៀសវាងការប្រើប្រាស់ថ្នាំផ្ដេសផ្ដាស ដែលនាំគ្រោះថ្នាក់ដល់អ្នកជំងឺ។ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតស្វាគមន៍ដើម្បីផ្តល់ការប្រឹក្សា ដោះស្រាយនិងការព្យាបាលជូនអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម១ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


