Connect with us

សុខភាព

ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន​ មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

បានផុស

នៅ

យើង​ដឹង​ស្រាប់​ហើយ​ថា អា​អូន​តូចៗ​ឧស្សាហ៍​ក្ដៅ​ខ្លួន​ណាស់ ព្រោះ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្សេងៗ​ច្រើន។ មាន​វិធីសាមញ្ញ​មួយ​ដែល​ម៉ាក់ប៉ា​និយម​ប្រើ​ពេល​កូន​ៗ​ក្ដៅ​ខ្លួន គឺ​យក​កន្សែង​សើម​មក​ជូត​ខ្លួន ឬ​រុំ​ខ្លួនឲ្យ​កូន ដើម្បី​ជួយ​ឲ្យ​កម្ដៅ​ខ្លួន​អា​អូន​ចុះ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។

តើ​ការ​រុំ​កន្សែង​សើម​នេះ​យូរ អាច​ធ្វើ​ឲ្យ​ទឹក​ចូល​សួត​អា​អូន​អត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​បញ្ហា​ទឹក​ចូល​សួត​អា​អូន​ដោយ​សារ​ការ​រុំ​កន្សែង​នេះ មិន​បាច់​ព្រួយ​ទេ។ លោក​ស្រី​បន្ត​ថា ការ​ដែល​រុំ​កន្សែង​សើម​ឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​អា​អូន​នោះ អាច​កើត​ឡើង​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់​អា​អូន​ជា​ដើម។

វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ថា យក​ល្អ ពេល​អា​អូន​ក្ដៅ​ខ្លួន ម៉ាក់​ប៉ា​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​ជូន​កាល​វា​ជា​បញ្ហា​ធម្មតា តែ​វា​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន​ដែរ។ ក្នុង​ករណី​ដែល​អា​អូន​ក្ដៅ​ខ្លួន​ធម្មតា ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​៖

១.ស្លៀក​ពាក់​ស្ដើង​ៗឲ្យ​កូន និង​កុំ​ឲ្យ​កូន​ឃ្លុំ​ភួយ​ក្រាស់ៗ
២.ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
៣.ផ្ដល់​ថ្នាំ​ត្រឹម​ត្រូវ​ដល់​កូន។

បើ​សិន​ផ្ដល់​ថ្នាំ​ផង ជូត​ខ្លួន​ផង កម្ដៅ​ខ្លួន​អា​អូន​នៅ​តែ​មិន​ចុះ យក​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ភ្លាម កុំ​ទុក​យូរ ដើម្បី​ចៀស​វាង​អា​អូន​ក្ដៅ​ខ្លួន​ខ្លាំង​រហូត​អាច​ប្រកាច់ គ្រោះ​ថ្នាក់​ធ្ងន់​បាន៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖វិធីសាស្ដ្រ​ព្យាបាល​គ្រាប់​គ្រួស​ថ្ពក់​ជាប់​នៅ​បង្ហួរនោម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម