Connect with us

សន្តិសុខសង្គម

សង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាស្ត្រីដូចគ្នាអារកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២១និង៣០នាទីយប់ ​ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ​៦​ សង្កាត់លេខ​៤​ ក្រុង​ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមបទបញ្ជផ្ទាល់ពី លោកនាយឧត្ដមសេនីយ៍ ស ថេង អគ្គស្នងការនគរបាលជាតិ និង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបើកការស្រាវស្រាវភ្លាមៗ កំលាំងជំនាញព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ អធិការដ្ឋាននគរបាក្រុងព្រះសីហនុ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានធ្វើការតាមរហូតដល់វេលាម៉ោងប្រហែល ០៣និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦

ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ សុខ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

 បើតាមយោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ បានឲ្យដឹងថា កន្លងមក ជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទ ដូចគ្នា ហើយស្រលាញ់គ្នាប្រហែល០២ឆ្នាំ មកហើយ។ ដោយមុនពេលកើតហេតុ ជនសង្ស័យបានយកយកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរ ទៅ បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារក ជនរងគ្រោះ  បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុធើ្វការពិនិត្យនិងសន្និដ្ឋានថាការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី៖​ ឃាតកម្មគិតទុកជាមុន(​អាក​សម្លាប់) មានស្នាមរបួសដាច់រយះសាច់​បំពង់ក​ ចំនួន​ ០១កន្លែង៕ ដោយ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម