ព័ត៌មានជាតិ
កសិដ្ឋានចិញ្ចឹមគោ I7 ដែលឈ្នះពានរង្វាន់ពូជគោប្រាម៉ាន់ មានគោពូជចំនួន ១៥ ប្រភេទ
កាលពីពេលថ្មីៗនេះ កសិដ្ឋានចិញ្ចឹមគោ I7 ដែលមានលោកឧកញ៉ា ស្រី ចន្ធូ ជាម្ចាស់កសិដ្ឋាន បានឈ្នះពានរង្វាន់ពូជគោប្រាម៉ាន់ ដែលជាប្រភេទគោល្អបំផុត ក្នុងចំណាមគោពូជផ្សេងៗទៀត និងបានជាប់ចំណាត់ថ្នាក់លេខ ១នៅអាស៊ី យកឈ្នះប្រភេទគោពូជ ដែលស្ថិតនៅក្នុងកសិដ្ឋានចិញ្ចឹមគោ របស់ប្រទេសថៃ។

លោកឧកញ៉ា ស្រី ចន្ធូ ម្ចាស់កសិដ្ឋានចិញ្ចឹមគោ I7 មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នាពេលបច្ចុប្បន្ននេះ កសិដ្ឋានចិញ្ចឹមគោ I7 របស់លោក គឺមានប្រភេទគោពូជចំនួន ១៥ប្រភេទ ដែលមានចំនួនគោប្រមាណ ៥០០ក្បាល ដែលសុទ្ធសឹងតែបាននាំចូលពីបរទេស និងមួយចំនួនទៀត គឺបានមកពីការបង្កាត់ពូជ តាមរយៈទឹកស្ពែមពូជបរទេស ជាមួយប្រភេទគោក្នុងស្រុក ចេញជាសមិទ្ធផលថ្មីមួយ ដែលស្របតាមទីផ្សារសាច់ប្រទេសកម្ពុជា និងមួយចំណែកទៀត ក៏ត្រូវបាននាំចេញទៅកាន់ប្រទេសក្រៅ ផងដែរ។

លោកឧកញ៉ា ក៏បានបង្ហើបឱ្យដឹងទៀតថា ចំពោះគោពូជទាំង ១៥ប្រភេទនេះ ភាគច្រើនគឺនាំចូលមកពីប្រទេសប្រេស៊ីស និងកំពុងតែសិក្សាបន្តទៀត ដើម្បីនាំយកប្រភេទគោពូជផ្សេងៗទៀត ដើម្បីឱ្យកសិដ្ឋាន I7 កាន់តែសម្បូរប្រភេទគោពូជជាងនេះ បន្តទៀត។ លោកឧកញ៉ា បន្ថែមទៀតថា តាមរយៈការនាំពូជគោពីក្រៅប្រទេស ក្នុងគោលបំណងបង្កើនទីផ្សារសាច់ក្នុងស្រុក និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយមានការសម្របសម្រួលពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែជួយជ្រោមជ្រែង មកកាន់កសិដ្ឋាន I7 ផ្ទាល់តែម្ដង។

តែយ៉ាងណាក៏ដោយ ម្ចាស់កសិដ្ឋានចិញ្ចឹមគោ I7 ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះ ប្រភេទគោពូជនៅក្នុងប្រទេសកម្ពុជា គឺមានចំនួនពូជច្រើនជាងគេបង្អស់ បើប្រៀបធៀបនឹងប្រទេសផ្សេងៗទៀត ដែលស្ថិតនៅក្នុងតំបន់អាស៊ីទាំងមូល ទោះបីជាប្រភេទពូជគោខ្លះ ត្រូវបាននាំចូលពីខាងក្រៅប្រទេសក៏ដោយ៕
អត្ថបទ ៖ សួស សិត




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


