អាជីព
មនុស្សដែលមានឥទ្ធិពលពិតប្រាកដមានលក្ខណៈយ៉ាងណា
មនុស្សគ្រប់គ្នាតែងមានមនុស្សដែលមានឥទ្ធិពល លើដំណើរជីវិតនិងជោគជ័យរៀងៗខ្លួន។ មិនថាឪពុកម្ដាយ គ្រូ ឬអ្នកណែនាំទេ ពួកគេជំរុញឲ្យបន្តឆ្ពោះទៅមុខនិងសម្រេចនៅសុបិន។
មនុស្សដែលមានឥទ្ធិពលគឺខុសគ្នាទាំងអស់ លើកម្រិតបុគ្គល ក្នុងការចែករំលែកទៅកាន់សាធារណជន។
ចុះមនុស្សដែលមានឥទ្ធិពលពិតប្រាកដ មានលក្ខណៈយ៉ាងណា?
១. មានគោលបំណងជួយអ្នកដទៃឲ្យទទួលបានជោគជ័យ
ជាញឹកញាប់យើងគិតថាបុគ្គលដែលមានឥទ្ធិពល គឺជាមនុស្សដែលយើងគោរព ប៉ុន្តែការពិតទៅគឺផ្ទុយពីនេះ។ មនុស្សដែលមានឥទ្ធិពលពិតប្រាកដតែងហ្វឹកហាត់ ផ្ដល់អំណាច និងបង្កើតអាជីវកម្ម អង្គការដែលអាចធ្វើប្រតិបត្តិការ និងដំណើរការដោយគ្មានពួកគេ ។
ពួកគេបានដាក់អ្នកផ្សេងទៀតនូវឱកាស ដើម្បីទទួលបានជោគជ័យ និងជួយទាញថាមពលចេញពីខ្លួនទៅអ្នកទាំងនោះ។
២. មានមន្តស្នេហ៍
មនុស្សដែលមានឥទ្ធិពលពិត តែងមានភាពស្ទាត់ជំនាញសិល្បៈនៃមន្តស្នេហ៍របស់ពួកគេជានិច្ច។ ពួកគេទទួលបានការគោរពដោយស្វ័យប្រវត្តិ ពីមនុស្សដទៃ នៅពេលពួកគេដើរចូលទីតាំងណាមួយ។

៣. ជាអ្នកទំនាក់ទំនងលំដាប់ពិភពលោក
បុគ្គលដែលមានឥទ្ធិពលនៅក្នុងសង្គម តែងមាន រចនាប័ទ្មនិងវិធីសាស្ត្រខុសគ្នា ដែលអាចធ្វើជាម្ចាស់សិល្បៈនៃការប្រាស្រ័យទាក់ទងដ៏ធំ និងការបញ្ចុះបញ្ចូលផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេអាចជំរុញការផ្ញើសារកាន់តែជោគជ័យ និងមានឥទ្ធិពលលើអ្នកផ្សេងទៀត។
៤. មានទំនុកចិត្តខ្ពស់
មនុស្សមានឥទ្ធិពលមិនដែលរង់ចាំ និងចាត់វិធានការក្លាហានក្នុងការសម្រេចនូវអ្វីដែលមនុស្សភាគច្រើននៃពិភពលោក គិតថាមិនអាចធ្វើបាន។ ដូចលោក Elon Musk អាចចាប់ផ្ដើមបង្កើតក្រុមហ៊ុនរថយន្តមួយដែលបានជួយកាត់បន្ថយការបំភាយកាបូននៅក្នុងបរិស្ថាន។ ទោះបីលោកទទួលបានជោគជ័យ តែក៏មានមានការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មរថយន្ត ហើយលោកនៅតែជឿជាក់លើខ្លួនឯង។

៥. ចូលរួមចំណែកជាវិជ្ជមានដល់ពិភពលោក
មនុស្សដែលមានឥទ្ធិពលបានធ្វើអ្វីមួយដែលពិត រួមចំណែកដល់ពិភពលោកនិងដោះស្រាយបញ្ហាឬតាមរយៈការងារវិភាគទានរបស់ពួកគេ។
៦. ទទួលខុសត្រូវដោយខ្លួនឯង
ពួកគេតែងតែទទួលខុសត្រូវដោយខ្លួនឯង ថាតើពួកគេឈ្នះឬចាញ់។ មេដឹកនាំពិតប្រាកដជៀសវាងភាពលំអៀងនៃសេវាកម្មខ្លួនឯង ហើយដឹងថាគន្លឹះនៃភាពជោគជ័យគឺការផ្ដល់តម្លៃដល់អ្នកដទៃ ដែលលើកស្ទួយពួកគេ។ ហើយនៅពេលដែលមានអ្វីខុស ពួកគេរើសយកវិធីរៀនជាជាងស្ដីបន្ទោសអ្នកដទៃ។
អ្នកដឹកនាំប្រភេទទាំងនេះ មានការគ្រប់គ្រងលើខ្លួនឯងច្បាស់លាស់ ទទួលខុសត្រូវដោយខ្លួនឯងដោយមិនឲ្យកូនចៅក្រោមបង្គាប់ពិបាក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ