Connect with us

សុខភាព

អ្នកជំនាញ៖ បុរសរស់នៅទីក្រុងមានការបំពុលបរិយាកាស ប្រឈមខ្សោយប្រដាប់ភេទ

បានផុស

នៅ

ជារឿងមួយដែលប្រុសៗត្រូវបារម្ភព្រោះថា ការស្រាវជ្រាវថ្មីមួយទៀតរបស់អ្នកជំនាញចិន បានរកឃើញថា ការបំពុលបរិយាកាសនៅទីក្រុង បណ្តាលឲ្យផ្លូវភេទរបស់បុរសចុះខ្សោយ ហើយអាចសម្លាប់ជីវិតផ្លូវភេទរបស់ពួកគេតែម្តង។

តាមការស្រាវជ្រាវនោះ បុរសដែលរស់នៅក្នុងទីក្រុងមានការបំពុលខ្លាំង អាចបណ្តាលឲ្យប្រដាប់ភេទរបស់ពួកគេពិបាកឡើងរឹង ព្រមទាំង​ប្រឈម​នឹង​ការ​ឆាប់​ចេញ​ទឹកកាមផង​ដែរ។

សម្រាប់ការរកឃើញនេះ ក្រុមអ្នកជំនាញចិន បានចំណាយពេលមួយឆ្នាំ តាមដានបុរសជាង៥ ០០០នាក់ ដោយសាកសួរពួកគេ អំពីសុខភាពទូទៅនិងសមត្ថភាពផ្លូវភេទ ហើយព្រមទាំងវាយតម្លៃអំពីស្ថានភាពបរិយាកាសបំពុលនៅជុំវិញកន្លែងពួកគេរស់នៅផងដែរ។

ធាតុទាំង៣ដែលក្រុមអ្នកជំនាញយកមកសិក្សាមានដូចជា កំហាប់ភាគល្អិត (PM2.5), អាសូតឌីអុកស៊ីត (NO2) និងស្ពាន់ធ័រឌីអុកស៊ីត (SO2) ព្រោះថា ធាតុទាំងបីនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពដូចជាជំងឺបេះដូង និងជំងឺវង្វេង ជាដើម ហើយភាគល្អិត​ដែល​បញ្ចេញ​ដោយ​ ​ផ្សែងយានយន្ត និង​ចង្ក្រាន​ដុត​ឈើ​ បានជ្រាប​ចូល​ជ្រៅ​ទៅក្នុង​សួត និង​ចរន្តឈាម បង្កការកកស្ទះ។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Anhui រកឃើញថា បុរសដែលប៉ះពាល់នឹងកម្រិត NO2 ខ្ពស់បំផុត គឺប៉ះពាល់ខ្លាំងដល់ការងើបឡើងរឹងរបស់ប្រដាប់ភេទ។

តាមការសាកសួរប្រុសៗក្នុងការសិក្សានោះ ថាតើ ប្រដាប់ភេទរបស់ពួកគេ ងើបឡើងរឹងញឹកញាប់ប៉ុនណា? មានបុរសជាច្រើនឆ្លើយថា មិនញឹកញាប់ទេ។ ទន្ទឹមនឹងនេះដែរ បុរសដែលប៉ះពាល់នឹងកម្រិត PM2.5 ខ្ពស់បំផុត គឺបានឆ្លើយថា ពួកគេឆាប់ចេញទឹកកាមលឿនពេក មិនដូចអ្វីដែលពួកគេចង់បាន។

ជាយូរមកហើយ អង្គការសុខភាពពិភពលោក បានទាមទារឲ្យប្រទេសនានា ត្រូវចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន ដែលគេគិតថា បានសម្លាប់មនុស្ស៧លាននាក់ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។ លើសពីនេះ ការចុះខ្សោយប្រដាប់ភេទ បានប៉ះពាល់ដល់បុរស៤.៣លាននាក់ នៅចក្រភពអង់គ្លេស ខណៈពាក់កណ្តាលនៃបុរសទាំងអស់ គឺមានអាយុពី៤០ទៅ៧០ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការសិក្សារកឃើញថា បុរសស្លៀកខោក្នុងរឹបពេក ពេលមេឃក្តៅខ្លាំង ប្រឈមអត់កូន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម