សុខភាព
៦ វិធី ថែរក្សាសុខភាពប្រដាប់ភេទបុរស ទប់ស្កាត់ភាពចាស់មុនអាយុ
បញ្ហាផ្លូវភេទប្រៀបដូចជាសុបិនអាក្រក់សម្រាប់យុវវ័យ មិនថាស្ថិតក្នុងអាយុប៉ុន្មានតែងតែចង់មានសុខភាពផ្លូវភេទល្អជានិច្ច។ ដូច្នេះហើយ អ្នកត្រូវតែថែរក្សាសុខភាពរាងកាយនិងផ្លូវចិត្តឲ្យបានល្អប្រសើរ។
កម្ពុជាថ្មីនឹងផ្ដល់គន្លឹះ៦យ៉ាង ជួយថែរក្សាសុខភាពប្រដាប់ភេទបុរស កាន់តែមានសុខភាពល្អជាងមុន។
១ ត្រូវពិនិត្យអ័រម៉ូនជាប្រចាំ
អ័រម៉ូនតេស្តូស្តេរ៉ូនគឺជាអរម៉ូនដែលមានសារៈសំខាន់សម្រាប់ចំណង់ផ្លូវភេទ ទាំងមេជីវិតឈ្មោល និងសាច់ដុំនៅក្នុងរាងកាយ។ ប្រសិនបើអ័រម៉ូនតេស្តូស្តេរ៉ូនត្រូវបានកាត់បន្ថយ ជាការពិតណាស់ វាក៏នឹងប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្សេងៗផងដែរ ដូច្នេះវាមានប្រយោជន៍ខ្លាំងណាស់ក្នុងការថែរក្សាប្រដាប់បន្តពូជឲ្យមានសុខភាពល្អ។ បុសរៗគួរយកចិត្តទុកដាក់លើសុខភាពរាងកាយនិងសុខភាពផ្លូវភេទជាប្រចាំ ដោយពិនិត្យតេស្តូស្តេរ៉ូនមើលភាពមិនប្រក្រតីជាប្រចាំ ហើយការព្យាបាលតាមរោគសញ្ញា នឹងជួយរក្សាសុខភាពរាងកាយ និងសុខភាពប្រដាប់ភេទឲ្យនៅតែរឹងមាំ។
២ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
លំហាត់ប្រាណគឺជាវិធីព្យាបាល និងការពារការលូតលាស់ និងរក្សាលក្ខខណ្ឌឲ្យបានល្អនៃសមត្ថភាពផ្លូវភេទ។ ការហាត់ប្រាណឲ្យបានទៀងទាត់ នឹងធ្វើឲ្យយរាងកាយរឹងមាំ ពង្រឹងសរសៃឈាម ការពារជំងឺទឹកនោមផ្អែម លើសឈាម និងមហារីក ព្រមទាំងសុខភាពផ្លូវភេទល្អដូចគ្នា។
៣ ញ៉ាំអាហារដែលមានប្រយោជន៍
អាហារូបត្ថម្ភត្រឹមត្រូវ នឹងជួយលើកកម្ពស់រាងកាយដែលមានសុខភាពល្អ ហើយអ័រម៉ូនអាចដំណើរការកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ វាក៏ជួយអារម្មណ៍បុរសឲ្យមានសុខភាពផ្លូវភេទល្អឡើងវិញជាមួយដៃគូ។
៤ គេងឲ្យបានគ្រប់គ្រាន់
ពេលវេលាដ៏ល្អបំផុតដើម្បីចូលគេងគឺម៉ោង ២១:០០ យប់ដល់ពាក់កណ្តាលអធ្រាត្រ។ ក្នុងអំឡុងពេលនេះ អ័រម៉ូនលូតលាស់ត្រូវបានបញ្ចេញ។ អរម៉ូនស្ត្រេសពីក្រពេញ Adrenal ត្រូវបានសម្រាក ហើយជាពេលដែលថង់ទឹកប្រមាត់បញ្ចេញជាតិពុល ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកគេងមិនលក់ ជាតិពុលនឹងត្រឡប់មកថ្លើមរបស់អ្នកវិញ ប៉ះពាល់អវិជ្ជមានដល់សុខភាព និងឆាប់ចាស់។
៥ ចៀសវាងការជក់បារី និងគ្រឿងស្រវឹង
ប្រសិនបើអ្នកចង់មានរាងកាយដែលមានសុខភាពល្អ គួរចៀសវាងការជក់បារី និងភេសជ្ជៈមានជាតិអាល់កុល។ ព្រោះវានឹងប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែងដែលយើងនឹកស្មានមិនដល់។
៦ ម៉ាស្សាប្រដាប់បន្តពូជជាទៀងទាត់
ការម៉ាស្សាប្រដាប់បន្តពូជជាទៀងទាត់ នឹងជួយឲ្យយប្រព័ន្ធឈាមរត់បានល្អ ជួយដល់ប្រព័ន្ធសរសៃឈាម ខ្លាញ់នៅក្នុងសរសៃឈាមត្រូវបានបំបែ ធ្វើឲ្យលំហូរឈាមកាន់តែប្រសើរឡើងថែមទៀត។
សរុបជារួមការយល់ដឹងពីវិធីថែទាំ គឺជាគន្លឹះនាំឲ្យសុខភាពបន្តពូជរបស់បុរសៗកាន់តែប្រសើរឡើងជាងមុន មិនថាអ្នកស្ថិតក្នុងវ័យណាមួយឡើយ សុទ្ធតែត្រូវការការយកចិត្តទុកដាក់ជាចម្បងទើបធ្វើឲ្យអ្នកមិនមានបញ្ហាទៅថ្ងៃមុខ៕

អត្ថបទ៖ សុខ ភិម៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង