ព័ត៌មានជាតិ
ពេលក្លាយជាប្រធានព្រឹទ្ធសភា សម្ដេច ហ៊ុន សែន នឹងបន្តពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនឱ្យកាន់ តែខ្លាំងក្លា
នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថា នៅពេលដែលសម្តេចធ្វើជាប្រធានព្រឹទ្ធសភា សម្តេច នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនឱ្យកាន់តែខ្លាំងក្លាថែមទៀត។

នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមាន ៧មករា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ បានធ្វើឡើង មុនមួយថ្ងៃនៃកិច្ចប្រជុំដំបូងរបស់ព្រឹទ្ធសភា ដែលសម្ដេចតេជោ នឹងត្រូវប្រកាសជាប្រធានព្រឹទ្ធសភាថ្មី។
តាមរយៈជំនួបនេះ លោកឯកអគ្គរាជទូតជប៉ុន បានអបអរសាទរសម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ លោកទូត ក៏សង្ឃឹមថា នឹងបានជួបជាមួយសម្តេចតេជោ បន្តបន្ទាប់ទៀត នៅពេលសម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកឯកអគ្គរាជទូត ដែលបានឆ្លៀតពេលជួបសម្ដែងការគួរសមជាមួយសម្តេច និងបានអបអរសម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ គូសបញ្ជាក់ថា នៅពេលដែលសម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេច នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នសភា ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អជូនសម្តេច នៅពេលដែលសម្តេច បានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤ កន្លងទៅ ជាពិសេសបានរៀបចំឱ្យសម្តេចបានជួបជាមួយមិត្តភក្តិទាំងឡាយ រួមទាំងលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួបសម្តេច ទោះបីជាសម្តេច មិនមានតួនាទីជានាយករដ្ឋមន្ត្រីក៏ដោយ។

សម្តេចតេជោ តាមរយៈលោកឯកអគ្គរាជទូតជប៉ុន បានផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្តេចជូនចំពោះលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊្វាមីអូ និងបានជូនពរលោកឯកអគ្គរាជទូត ឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


