ព័ត៌មានជាតិ
កម្ពុជាប្រកាសពីតម្រូវការកម្លាំងពលកម្មជិត៥ ម៉ឺនកន្លែងសម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣
កម្ពុជាបានប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជិត៥ម៉ឺនកន្លែងសម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការច្រើនជាងគេរហូតដល់ទៅជាង៣ម៉ឺន៤ពាន់កន្លែង។

យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន៤៧ ៧១៧កន្លែងសម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣ក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការចំនួន៣៤២៩២កន្លែង វិស័យសេវាកម្មមានចំនួន៤៥៦១កន្លែង និងវិស័យកសិកម្មមានចំនួន៨៨៦៤កន្លែង។ ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន៤៦២១កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម៧៣០០កន្លែង។ខេត្តក្រចេះ មានតម្រូវការផ្នែកកសិកម្ម៤០០០កន្លែង។ រាជធានីភ្នំពេញមាន៩២០៣កន្លែងក្នុងនោះផ្នែកឧស្សាហកម្ម ៧៨០៨កន្លែង និងផ្នែកសេវាកម្ម១៣៩៤កន្លែងនិងកសិកម្ម១កន្លែង។ ខេត្តស្វាយរៀង មានចំនួន៨៦៩៦កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន៧៨៣៤កន្លែង និងសេវាកម្ម៨៦២កន្លែង។ ខេត្តពោធិសាត់មានតម្រូវការកម្លាំងពលកម្ម៩៣
៧កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន៥៨៤កន្លែង និងសេវាកម្មចំនួន៣៥៣កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម៣២៨០កន្លែង។ ខេត្តតាកែវ មាន៤២៧៧កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម៤១៨៤កន្លែង និងសេវាកម្ម១២៩កន្លែង។ ខេត្តកំពង់ចាមមានតម្រូវការ២១៨៦កន្លែងក្នុងនោះវិស័យឧស្សាកម្ម២០៥០កន្លែង និងសេវាកម្ម១៣៦កន្លែង។ ខេត្តព្រះសីហនុមានតម្រូវការកម្លាំងពលកម្ម១២២០កន្លែងក្នុងនោះផ្នែកវិស័យឧ
ស្សាកម្ម៧៧៣កន្លែងនិងសេវាកម្ម៤៤៧កន្លែងនិងខេត្តផ្សេងៗមាន១៩៩៧កន្លែងក្នុងនោះឧស្សាហកម្មមាន៥១៥កន្លែង សេវាកម្ម១២៤០កន្លែង និងកសិកម្ម២៤២កន្លែង។

ក្រសួងការងារបានបន្តទៀតថា កម្លាំងពលកម្មជិត៥ម៉ឺនកន្លែងនឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន១០រួមមាន
អ្នកបញ្ជាម៉ាស៊ីនដេរចំនួន១៥០៤២កន្លែងកម្មករចំការដំណាំចំនួន៨៨៦៣កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង៧៨៧១កន្លែង កម្មករក្នុងផលិតកម្មចំនួន៥៨១៩កន្លែង អ្នកបញ្ជាគ្រឿងចក្រនិងម៉ាស៊ីនផលិតផលិតផលគីមីចំនួន១១០០កន្លែងកម្មករវេចខ្ចប់ដោយដៃចំនួន១០២៩កន្លែងអ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ច្រកដាក់ដបនិងដាក់ស្លាកសញ្ញា៩១១កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់៦៦២កន្លែង អ្នកបោគកនិងអ៊ុតដោយប្រើដៃចំនួន៥៥៨កន្លែង
អ្នកតម្លើងបរិក្ខាអគ្គិសនីនិងអេឡេចត្រូនិចចំនួន៤៩៨កន្លែងនិងមុខរបរផ្សេងៗ៥៣៦៤កន្លែង៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


