Connect with us

ព័ត៌មានជាតិ

ក្រុមយុវជនសង្គមស៊ីវិល សោយស្តាយចំពោះយុវជនមួយក្ដាប់តូចដែលយកវិស័យបរិស្ថាន ធ្វើជាឈ្នាន់នយោបាយ

បានផុស

នៅ

ក្រុមយុវជនសង្គមស៊ីវិល​ សម្តែងការសោយស្តាយចំពោះចលនាយុវជនខុសច្បាប់មួយក្រុមតូច ដែលបានយកវិស័យបរិស្ថាន ធ្វើជាឈ្នាន់នយោបាយ តាមរយៈការផ្សព្វផ្សាយមិនល្អក្នុងចេតនាបង្ខូចកេរិ៍ឈ្មោះកម្ពុជា ជាពិសេសក្រសួងបរិស្ថាន លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមយុវជនសង្គមស៊ីវិល តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួននាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានសម្តែងការសោកស្តាយបំផុតចំពោះសកម្មភាពយុវជនមួយក្រុមបានប្រើលេសស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ហើយតែងតែផ្សព្វផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដោយមិនបានសិក្សាពីស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នក្រសួងបរិស្ថាន។ ក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការចុះផ្សាយព័ត៌មានរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយ។ ចលនាមួយក្ដាប់តូចនេះ បែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ ជាពិសេសពួកគេបានបង្កើតនូវព្រឹត្តិការណ៍ ធ្វើសកម្មភាពជាច្រើន បង្កភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់។

ក្រុមយុវជនសង្គមស៊ីវិល បានរៀបរាប់ឱ្យដឹងថា ក្រុមយុវជនមួយចំនួន គឺពួកគេកំពុងតែរិះរកវិធីសាស្រ្តយករឿងបរិស្ថានធ្វើជាឈ្នាន់នយោបាយបម្រើជនបរទេសទាំងមិនដឹងខ្លួន មិនបានបើកចិត្តទូលាយមើលការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោសារមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយម។ ជាមួយគ្នានេះ ចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សា បែរជាយករូបភាពយុវជន និងបង្វក់ឱ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់ឆ្កឹះឆ្កៀល ហើយចាំតែកេងចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។

យុវជនសង្គមស៊ីវិល ក៏បានអំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចហ៊ានហាមាត់និយាយបង្ខូចជាតិសាសន៍ខ្លួនឯង។ ផ្ទុយទៅវិញ យកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ។    

ការលើកឡើងខាងលើនេះ ក្រោយពេលថ្មីៗនេះ មានក្រុមក្រៅច្បាប់មួយក្រុម បានប្រើលេសនៃសកម្មភាពការពារបរិស្ថាន បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយមជុំវិញកិច្ចការងារគ្រប់គ្រងបរិស្ថាននៅកម្ពុជា។

ក្រសួងបរិស្ថាន បានទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ក្រុមចលនាក្រៅច្បាប់មួយក្រុមតូចនេះ ដោយក្រសួង ចាត់ទុកក្រុមក្រៅច្បាប់នេះ បានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា គឺក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។

ក្នុងន័យនេះ ក្រសួងបរិស្ថាន បានអំពាវនាវដល់សាធារណជនទាំងអស់កុំជឿលើការផ្សព្វផ្សាយបោកប្រាស់ បំភ្លៃបំផ្លើស ខុសពីការពិតជាក់ស្តែង ដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ ចុះអនុស្សរណៈ​បង្កើតទីក្រុងសម័្ពន្ធមេត្រីភាព

សេដ្ឋកិច្ច១៣ នាទី មុន

​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមមានកំណើន

សន្តិសុខសង្គម១៩ នាទី មុន

ម្ចាស់ហាងមួយនៅឆ្នេរអូរឈើទាលលក់ស្រាបៀរ​មួយកេស៧២ដុល្លារ អាជ្ញាធរខេត្តឲ្យជំនាញពិនិត្យ

ព័ត៌មានជាតិ៣២ នាទី មុន

ត្បិតមិនចូលរួម តែសម្ដេចតេជោ ប្រាប់ទូតអឺរ៉ុបថា សម្ដេច កំពុងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន

សេដ្ឋកិច្ច៤៨ នាទី មុន

ចិន​នាំ​ចូល​​​ឧបករណ៍​ផលិត​បន្ទះ​ឈីប​​ពាក់​កណ្ដាល​ពី​ជប៉ុន​ ​ដោយសារ​អាមេរិក​រឹត​ត្បឹត​​

Sokha Hotels

ព័ត៌មានពេញនិយម