ព័ត៌មានជាតិ
មនុស្ស ៧ នាក់ ពុលត្រីក្រពត ខណៈក្រសួងរកឃើញត្រីក្រពត ៥ ប្រភេទ ដែលមានជាតិពុល
មនុស្សចំនួន ៧ នាក់ នៅខេត្តកំពង់ឆ្នាំងមានអាការៈពុលធ្ងន់ធ្ងរ បន្ទាប់ពីបរិភោគត្រីក្រពត ដែលទាមទារឱ្យមានការជួយសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថានៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៤នេះថា បច្ចុប្បន្នអ្នកជំងឺមានសភាពធូរស្រាលបន្ទាប់ពីមានការសសង្គ្រោះ ហើយបានក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យបរិភោគត្រីក្រពតដែលមានជាតិពុល ដែលអាចឈានទៅដល់មានជំងឺ ឬបាត់បង់ជីវិត។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចចម្ចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។
នៅកម្ពុជា មានត្រីក្រពតចំនួន ៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវរកឃើញថា ត្រីក្រពតដែលមានជាតិពុលរួមមាន៖ ១. ត្រីក្រពតភ្នែកក្រហម មានទំហំអតិបរមា ៦cm ២. ត្រីក្រពតអុចធំ មានទំហំ អតិបរមា ៨cm ៣. ត្រីក្រពតកូសាំងស៊ីន មានទំហំអតិបរមា ១៣,៥cm ៤. ត្រីក្រពតអុចបៃតង មានទំហំអតិបរមា ១៧cm និង៥. ត្រីក្រពតហ្គូវៀធីលីស មានទំហំអតិបរមា ១៧cm។
ត្រីក្រពត ទាំងនេះ មានជាតិពុលខ្ពស់ នឹងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ នៅពេលយើងបរិភោគត្រី ទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លាប់។
ម្យ៉ាងទៀត ត្រីក្រពតទាំង ៥ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅ ក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។
ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរគឺពង និងស្គមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។
រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតថ្លៃ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម៕




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


