ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា លើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូប បន្តដាំដើមឈើដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកទឹកចិត្ត និងជំរុញដល់ពលរដ្ឋ សិស្សានុសិស្ស យុវជនទាំងអស់ បន្តចូលរួមដាំដើមឈើ ថែរក្សាបរិស្ថាន ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិអោយបានល្អដើម្បីផលប្រយោជន៍រួម។

ការលើកឡើងនេះ ធ្វើព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីដាំកូនឈើនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យកសាង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីដាំកូនឈើនេះធ្វើឡើងដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ដោយមានការអញ្ជើញចូលរួមពីលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអប់រំក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។

លោក នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ការចូលរួមរបស់ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងការដាំដើមឈើ មិនត្រឹមតែបង្កើភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ។

លើសពីនេះ ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ និងធ្វើឱ្យសម្បូណ៌បែបឡើងវិញនូវជីវៈចម្រុះ។ លោកបន្តថា ធនធានធម្មជាតិពិតជាសំខាន់ណាស់ចំពោះមនុស្សជាតិ ព្រោះធម្មជាតិបានផ្តល់នូវអ្វីៗទាំងអស់ដើម្បីមនុស្សអាចរស់រានមានជីវិតបាន។ ភាគច្រើននៃម្ហូបអាហារដែល មនុស្សបរិភោគគឺបានមកពីធម្មជា មិនតែប៉ុណ្ណោះ ការការដាំដើមឈើនៅក្នុងសហគមន៍នៅពេលនេះ ជាចំណែកមួយនៃការចូលរួមធ្វើឱ្យសហគមន៍មានភាពបៃតង។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «សូមថែរក្សាឈើដែលយើងបានដាំដើម្បីឱ្យវារីកលូតលាស់ធំធាតុ និងសូមបងប្អូនចូលរួមការពារនិងអភិរក្សព្រៃឈើធម្មជាតិនៅក្នុងតំបន់អភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។ លោករដ្ឋមន្ត្រីបានជម្រាបជូនអ្នកចូលរួមពីសារៈប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះនិងភាពចាំបាច់ដែលមនុស្សជាតិត្រូវខិតខំប្រឹងប្រែងក្នុងការដាំស្តារដើមឈើឡើងវិញ និងអភិរក្សព្រៃឈើដែលមានក្នុងធម្មជាតិស្រាប់ដើម្បីបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍ និងបន្សល់កេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
ការចូលរួមថែរក្សា ការពារព្រៃឈើ និងដាំកូនឈើ នៅគ្រប់ទីកន្លែងដើម្បីបានជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្ស សត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ។ «ការដាំដេីមឈេីមួយដេីម គឺស្មេីនឹងការបណ្តុះកោសិកាសួតមួយ នៃភពផែនដី»។ នេះជាការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី។

សូមជម្រាបថា ក្នុងឱកាសពិធីដាំកូនឈើនេះដែរ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ថវិកាចំនួន ១លានរៀលដល់សាលារៀនកសាងដើម្បីទ្រទ្រង់តម្រូវការសាលារៀន។ ចំណែក អភិបាលខេត្ត វ៉ា ថន និងភរិយា ជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ២៦ នាក់ ក្នុងម្នាក់ ២មុឺនរៀល សិស្សានុសិស្សចូលរួមដាំកូនឈើចំនួន ១០០ នាក់ក្នុងម្នាក់ ១ មុឺនរៀល៕

-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


