ព័ត៌មានជាតិ
សហរដ្ឋអាមេរិក អបអរកម្ពុជាដែលទទួលបានវ៉ាក់សាំង AstraZeneca
សហរដ្ឋអាមេរិក សូមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់លើទំព័រហ្វេសបុក USAID ប្រចាំកម្ពុជា។

ប្រភពខាងលើឱ្យដឹងថា ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុនចំពោះទីផ្សារ COVAX ដែលជាគម្រោងគំនិតផ្តួចផ្តើមជាសកល ក្នុងការគាំទ្រការទទួលបានប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩។ នៅក្នុងពេលថ្មីៗនះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយសម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ ដែលជាការធ្វើឲ្យសហរដ្ឋអាមេរិកគឺជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។
ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ