ព័ត៌មានជាតិ
សិង្ហបុរីគ្រោងចែកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាចំណាយប្រចាំថ្ងៃខ្ពស់
ក្រសួងហិរញ្ញវត្ថុសិង្ហបុរី (MoF) បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រជាជនសិង្ហបុរីដែលមានសិទ្ធិ នឹងទទួលបានប្រាក់ចន្លោះពី ២០០-៤០០ ដុល្លារសិង្ហបុរី (១៥១,៩-៣០៣,៧ ដុល្លារអាមេរិក) នៅខែក្រោយ ដើម្បីជាផ្នែកមួយនៃវិធានការជួញប្រជាជនដោះស្រាយបញ្ហាខ្ពស់នៃតម្លៃនៃការរស់នៅ ដែលគេសំដៅលើការចំណាយប្រចាំថ្ងៃ។

គម្រោង ដែលផ្តោតលើក្រុមប្រជាជនមានចំណូលទាបទៅមធ្យម មួយនេះ នឹងអនុវត្តចំពោះប្រជាជនសិង្ហបុរីជាង ២,៤ លាននាក់ ដែលមានអាយុចាប់ពី ២១ ឆ្នាំឡើង និងមានប្រាក់ចំណូលប្រចាំឆ្នាំត្រឹម ១០០ ០០០ ដុល្លារសិង្ហបុរី។ អ្នកដែលកាន់កាប់អចលនទ្រព្យច្រើនជាងមួយកន្លែង គ្មានសិទ្ធិទទួលបានការប្រាក់ជំនួយនោះទេ។
ក្នុងគម្រោង «ការចំណាយពិសេសសម្រាប់តម្លៃនៃការរស់នៅ» ដដែល ពលរដ្ឋមានសិទ្ធិ នឹងទទួលបានការជូនដំណឹងតាមរយៈកម្មវិធីទូរស័ព្ទ Singpass របស់ខ្លួន ក្នុងខែកញ្ញា ខាងមុខ។

ដើម្បីទប់ស្កាត់ការបោកប្រាស់ ក្រសួងហិរញ្ញវត្ថុសិង្ហបុរី បាននិយាយថា ខ្លួននឹងផ្ញើសារជាអក្សរ SMS ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍ដែលពួកគេទទួលបាន។ ប្រជាពលរដ្ឋ នឹងមិនត្រូវបានស្នើឱ្យឆ្លើយតបទៅនឹងសារ SMS, ចុចតំណភ្ជាប់ ឬផ្តល់ព័ត៌មានណាមួយទៅកាន់អ្នកផ្ញើនោះទេ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានប្រកាសពីគម្រោង «ការចំណាយពិសេសសម្រាប់តម្លៃនៃការរស់នៅ» អំឡុងពេលប្រកាសថវិកាជាតិឆ្នាំ ២០២៤ កាលពីខែកុម្ភៈ។ វាគឺជាផ្នែកមួយនៃវិធានការក្នុង «កញ្ចប់ធានា» ដែលការពារផលប៉ះពាល់នៃអតិផរណាខ្ពស់ និងការតម្លើងពន្ធលើទំនិញ និងសេវាកម្មសម្រាប់ប្រជាជនសិង្ហបុរីទាំងអស់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


