Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា អ៊ីស្រាអែល នឹងវិនាសត្រឹម ២ឆ្នាំ បើគាត់មិនជាប់ឆ្នោត

បានផុស

នៅ

បេក្ខភាពប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានវាយប្រហារពាក្យសម្តីខ្លាំងៗទៅគូប្រជែងគឺលោកស្រី កាម៉ាឡា ហារីស ដោយអះអាងថា ប្រទេសអ៊ីស្រាអែលនឹងត្រូវវិនាសត្រឹម២ឆ្នាំប៉ុណ្ណោះ បើអ្នកខាងបក្សប្រជាធិបតេយ្យ ឈ្នះឆ្នោតខែវិច្ឆិកា។

លោក ត្រាំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Mosinee នៃរដ្ឋ Wisconsin (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Mosinee នៃរដ្ឋ Wisconsin កាលពីថ្ងៃសៅរ៍ទី៧ខែកញ្ញឆ្នាំ២០២៤ លោក ត្រាំ សន្យាថានឹងទប់ស្កាត់សង្គ្រាមលោកលើកទី៣ ឲ្យបាន។

លោកអះអាងថា «ខ្ញុំនឹងបញ្ចប់ភាពចលាចលនៅមជ្ឈិមបូព៌ា ហើយខ្ញុំនឹងការពារសង្គ្រាមលោកលើកទី៣មិនឲ្យកើតឡើង។ ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើរឿងនេះបាន ហើយ​ប្រសិនបើ​ខ្ញុំ​មិន​ឈ្នះ​ការ​បោះឆ្នោត​ទេនោះ ច្បាស់ណាស់ អ៊ីស្រាអែល​ជាមួយ​មិត្តសំឡាញ់ កាម៉ាឡា ហារីស ដែល​ដឹកនាំ​សហរដ្ឋ​អាមេរិក គឺ​នឹង​ត្រូវ​វិនាស! អ៊ីស្រាអែលនឹង​ត្រូវ​វិនាសត្រឹមមួយឆ្នាំឬពីរឆ្នាំប៉ុណ្ណោះ»។

លោកអះអាងទៀតថា «បើខ្ញុំឈ្នះល្អជាង បើមិនដូច្នោះទេ អ្នកនឹងមានបញ្ហាដូចដែលយើងធ្លាប់ជួប។ ប្រហែលនេះជាការបោះឆ្នោតចុងក្រោយរបស់យើង ក៏អាចថាបាន។ ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏សន្យាបន្ថយទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនដាក់លើប្រទេសនានាផងដែរ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា។

អ្នកគាំទ្រលោក ត្រាំ (រូបថត៖ AP)

លោកសង្កត់ធ្ងន់ថា «ខ្ញុំចង់ប្រើទណ្ឌកម្មឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាអាចមានបញ្ហាជាមួយប្រាក់ដុល្លារ។ បើទណ្ឌកម្មនៅតែខ្លាំង ប្រាប់ដុល្លាររបស់អ្នកនឹងត្រូវស្លាប់។ គ្រប់យ៉ាងដែលប្រាក់ដុល្លារតំណាងឲ្យនឹងត្រូវចប់ ដូច្នេះវាមានសារៈសំខាន់ណាស់ ចំពោះការដែលរក្សាប្រាក់ដុល្លារឲ្យនៅតែជាឈរជារូបិយប័ណ្ណបម្រុងអន្តរជាតិ។ ប្រសិនបើយើងបាត់បង់ប្រាក់ដុល្លារជារូបិយប័ណ្ណពិភពលោកហើយនោះ ខ្ញុំគិតថា វាស្មើនឹងការចាញ់សង្រ្គាម ដែលនឹងធ្វើឲ្យយើងក្លាយជាប្រទេសលោកទីបី អ៊ីចឹងយើងមិនអាចអនុញ្ញាតឲ្យរឿងនេះកើតឡើងបានជាដាច់ខាត»។

សូមបញ្ជាក់ថា មុនការបោះឆ្នោតមកដល់ លោក ត្រាំ និងលោកស្រី ហារីស ត្រូវតទល់គ្នាក្នុងការជជែកដេញដោលប្រធានាធិបតីលើកដំបូង ដែលកម្មវិធីនោះសម្របសម្រួលដោយទូរទស្សន៍ ABC News នៅទីក្រុង Philadelphia៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ៖ បើជាប់ឆ្នោត ខ្ញុំនឹងបន្ថយទណ្ឌកម្មលើប្រទេសនានា បើមិនអ៊ីចឹង ប្រាក់ដុល្លារនឹងស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៧ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម