ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា៖ ដាច់ខាត! អ៊ីរ៉ង់ គ្មានថ្ងៃ មានអាវុធនុយក្លេអ៊ែរ ឡើយ
ស្របពេលកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ នៅតែជាប់គាំង មិនទាន់មានវឌ្ឍនភាពនោះ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា គ្មានការលើកលែងឡើយ កិច្ចព្រមព្រៀងណាមួយ ត្រូវតែច្បាស់ថា ទីក្រុងតេហេរ៉ង់ នឹងគ្មានថ្ងៃមានអាវុធនុយក្លេអ៊ែរ ដាច់ខាត។

ការលើកឡើងរបស់លោកត្រាំ គឺឆ្លើយតបទៅសារព័ត៌មាន CNN ដែលផ្សាយថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ គឺមិនបាននិយាយ អំពីបញ្ហានុយក្លេអ៊ែរទេ។
យ៉ាងណា បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកត្រាំ បញ្ជាក់ថា៖ «ជាទម្លាប់ទៅហើយ ដែលសារព័ត៌មានក្លែងក្លាយ CNN ផ្សាយនៅថ្ងៃនេះថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់ខ្ញុំ គឺមិនបាននិយាយអំពីបញ្ហានុយក្លេអ៊ែរ ទាំងដែលតាមពិតទៅ វាបានចែងយ៉ាងច្បាស់បំផុតថា អ៊ីរ៉ង់ នឹងមិនមានអាវុធនុយក្លេអ៊ែរ ដាច់ខាត។ កិច្ចព្រមព្រៀងនោះ បន្តពិភាក្សាអំពីទិដ្ឋភាពផ្សេងៗទៀត នៃនុយក្លេអ៊ែរ ក្នុងទម្រង់ជាសេចក្តីលម្អិតដ៏វែងឆ្ងាយ និងហ្មត់ចត់បំផុត»។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក ស្តីបន្ទោសថា៖ «CNN និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនទៀត គឺជាមហន្តរាយ ដែលមានអ្នកទស្សនា តិចតួចបំផុត។ ទោះមានម្ចាស់ថ្មីក៏ដោយ ក៏វាមិនអាចនឹងល្អប្រសើរឡើងវិញ បានឡើយ»។

រឿងនុយក្លេអ៊ែរ និងសារធាតុអ៊ុយរ៉ាញ៉ូម គឺជាឧបសគ្គធំ ដែលធ្វើឲ្យការចរចាត្រូវជាប់គាំង ដោយកន្លងមក ទីក្រុងតេហេរ៉ង់ តែងបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងប្រគល់សារធាតុអ៊ុយរ៉ាញ៉ូម ទៅឲ្យអាមេរិក ដាច់ខាត។
កាលពីខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Esmaeil Baghaei បញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងមិនព្រមផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ទៅឲ្យប្រទេសក្រៅណាមួយឡើយ ហើយការបញ្ជូនវាទៅកាន់អាមេរិកទៀតសោត ក៏មិនដែលស្ថិត ក្នុងគំនិតពិចារណារបស់អ៊ីរ៉ង់ ទាល់តែសោះ។
យោងតាមភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), បច្ចុប្បន្ន អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរ បានរហូតដល់ទៅ ១០គ្រាប់។ សារធាតុដ៏គ្រោះថ្នាក់ទាំងនេះ ត្រូវគេជឿថា កំពុងលាក់ទុកយ៉ាងជិត នៅក្នុងរូងភ្នំនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Isfahan៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


