ព័ត៌មានជាតិ
១០ ឆ្នាំនេះ កម្ពុជាពង្រីកទីផ្សារនាំចេញស្រូវអង្ករកើនដល់ ១២១ គោលដៅ
បើតាមការគូសបញ្ជាក់ពីឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល ១០ ឆ្នាំមកនេះ កម្ពុជាអាចពង្រីកទីផ្សារនាំចេញស្រូវអង្ករកម្ពុជាពី ៣៥ ដល់ ១២១ គោលដៅ ទៅកាន់ប្រទេសក្នុងតំបន់ និងសាកលលោក។

ក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព” ឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា តាមរយៈការដាក់ចេញគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ក៏ដូចជាការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានាលើការអភិវឌ្ឍពូជស្រូវ និងបច្ចេកទេសដាំដុះ បទដ្ឋានស្តង់ដារ និងការកិនកែច្នៃ ការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយលើឆាកអន្តរជាតិ ព្រមទាំងមាន ការចូលរួមពីដៃគូអភិវឌ្ឍន៍របស់បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិនៃអង្គការ សហប្រជាជាតិ បានជួយធ្វើឱ្យទីផ្សារស្រូវ អង្ករកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបន្តថា វិស័យស្រូវអង្ករកម្ពុជាបានពង្រីកគោលដៅទីផ្សារនាំចេញ ដែលមានការកើនពីចំនួន ៣៥ គោលដៅ នៅឆ្នាំ២០១០ រហូតដល់ ១២១ គោលដៅ ត្រឹមឆ្នាំ២០២៣។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា «អង្ករកម្ពុជា ក៏ទទួលបានការទទួលស្គាល់ពេញ ពិភពលោក តាមរយៈការទទួលបានពានរង្វាន់អង្ករល្អផ្តាច់គេនៅលើសកលលោកចំនួន ៥ ដង សម្រាប់អង្ករពូជស្រូវ ផ្ការំដួល គឺនៅឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និងឆ្នាំ២០២២ និងពានរង្វាន់មាសអង្ករពូជស្រូវសែន ក្រអូបពីប្រទេសចិននាឆ្នាំ២០២៣ ផងដែរ»។
ឧកញ៉ា ចាន់ សុឃាំង បានអះអាងដែរថា ដើម្បីជួយដល់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមានការលើកទឹកចិត្តលើផ្នែកពន្ធដារ និងពន្ធគយ លើការនាំចេញអង្ករ និងនាំចូលគ្រឿងបរិក្ខារម៉ាស៊ីនកិនស្រូវ ចាប់តាំងពី ឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។

វិធានការគោលនយោបាយហិរញ្ញប្បទាន និងឥណទានរបស់រាជរដ្ឋាភិបាលតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា ជាពិសេសរោងម៉ាស៊ីនកិនស្រូវមានលទ្ធភាព ពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន លើសមត្ថភាពនៃការបំពាក់ឡសម្អាតដែលអាចសម្អាតស្រូវបានចំនួន ៥០ ពាន់តោនក្នុងមួយថ្ងៃ ឃ្លាំងស្តុកស្រូវបានចំនួន ២លានតោនក្នុងមួយវគ្គ បំពាក់បរិក្ខារកិនកែច្នៃអង្ករដែលមានភាព ទំនើប និងបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកដូចបណ្តាប្រទេសនានាដែលផលិតអង្ករសម្រាប់កិនកែច្នៃ និងនាំចេញផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


