សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-ថៃ មានទំហំជាង ៤០០ លានដុល្លារ ធ្លាក់ចុះជាង ៤០%
ការដោះដូរទំនិញរវាងកម្ពុជា និងប្រទេសថៃ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ៤៣១ លានដុល្លារ នៅរយៈពេល ២ ខែ ដើមឆ្នាំ ២០២៦ ធ្លាក់ចុះ ៤២,៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅថៃមានតម្លៃជាង ១១២ លានដុល្លារ ធ្លាក់ចុះជិត ៣០% រីឯការនាំចូលមកវិញមានតម្លៃជាង ៣១៨ លានដុល្លារ ធ្លាក់ចុះ ៤៥,៧%។ នេះបើយោងតាមអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោកបណ្ឌិត គុណ ញឹម មានប្រសាសន៍នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ ស្ថានភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានភាពប្រក្រតី ប៉ុន្តែបន្ទាប់ពីមានការបិទព្រំដែនចាប់ពីឆមាសទី២ ការដោះដូរទំនិញបានធ្លាក់ចុះយ៉ាងគំហុក។
លោកបណ្ឌិត បានប្រាប់ថា ទំនិញដែលនៅបន្តនាំចូលពីប្រទេសថៃ មានទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកមន្តកម្មន្តសាល។ លោកបណ្ឌិតថា៖ «ទំនិញដែលនាំចូលមកប្រើប្រាស់មានការធ្លាក់ចុះជាបន្តបន្ទាប់ ទំនិញដែលហាមឃាត់ធ្លាក់ចុះដល់សូន្យ ប្រេងឥន្ធនៈ និងឧស្ម័នគឺធ្លាក់ចុះដល់សូន្យតែម្ដង»។

ប្រភេទទំនិញមួយក្រុមទៀត ដូចជា គ្រឿងម៉ាស៊ីន និងធាតុចូលផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿងយន្តកសិកម្ម ដែលជាមធ្យោបាយផលិតកម្ម ដែលមានត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូត គឺនៅមានការនាំចូលដើម្បីបម្រើវិស័យរបស់យើង ដែលជាធាតុចូលផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗ មួយចំនួន ដូចជាក្រុមហ៊ុនមេនីបៀ ក្រុមហ៊ុន DENSO ជាដើម ដែលមិនមែនជាទំនិញប្រើប្រាស់ប្រចាំថ្ងៃនោះទេ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃ ៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


