ព័ត៌មានជាតិ
តើត្រូវត្រៀមបង្ការដូចម្តេចមុនពេលមានគ្រោះទឹកជំនន់?
នៅកម្ពុជា គ្រោះមហន្តរាយដោយទឹកជំនន់មាន ២ប្រភេទ គឺទឹកជំនន់ទន្លេមេគង្គ និងជំនន់រហ័ស។ ទឹកជំនន់ទន្លេមេគង្គ គឺបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងផ្ទួនៗគ្នានៅតំបន់ខាងលើ ជាមួយការមកដល់នូវសម្ពាធនៃខ្យល់ព្យុះត្រូពិកធ្វើឱ្យទឹកទន្លេកើនឡើង។ រីឯទឹកជំនន់រហ័សបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងនៅតំបន់ភ្នំហើយហូរចាក់មកស្ទឹងនានាស្របពេលទឹកទន្លេរឡើងខ្ពស់ផងធ្វើឱ្យទឹកស្ទឹងកើនជន់លិច ប៉ុន្តែមានរយៈពេលខ្លី យូរបំផុតត្រឹម២ ទៅ ៣ថ្ងៃ ប៉ុណ្ណោះ។ ដូច្នេះ តើត្រូវត្រៀមបង្ការដូចម្តេចមុនពេលមានគ្រោះទឹកជំនន់?

យោងតាមសៀវភៅ “ប្រការដែលគ្រួសារនីមួយៗត្រូវអនុវត្ត មុនពេល អំឡុងពេល និងក្រោយពេលមានគ្រោះទឹកជំនន់” ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍជនបទ និងអង្គការយូនីសេហ្វ។ ដើម្បីត្រៀមបង្ការមុនពេលមានគ្រោះទឹកជំនន់ ត្រូវតាមដានព័ត៌មាននានាពីទឹកជំនន់ ការប្រកាសដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ។ បង្កើនការយកចិត្តទុកដាក់តាមដានស្តាប់ព័ត៌មានតាមវិទ្យុ ទូរទស្សន៍ ផ្ទាំងរូបភាពផ្សព្វផ្សាយ សារតាមទូរស័ព្ទចល័ត ការនិយាយគ្នាពីមាត់មួយទៅមាត់មួយ តាមរយៈអាជ្ញាធរមូលដ្ឋាន និងការព្យាករអាកាសធាតុ ដើម្បីបានដឹងពីស្ថានភាពវិវត្តន៍របស់ទឹកជំនន់។
លើសពីនេះ ត្រូវត្រៀមចំណីអាហារ ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល ត្រីឆ្អើ ត្រីងៀត ផ្អក ប្រហុក ពោត ដំឡូង ត្រាវ…។ ព្រមទាំង ត្រៀមសម្ភារសំខាន់ៗ ដូចជា កន្ទេល មុង ភួយ អង្រឹង តង់ ចាន ឆ្នាំង ស្លាបព្រា កាំបិត ចង្ក្រាន ធ្យូង អុស ដែកកេះ ប៊ីដុនទឹក ពោង ធុងទឹក និងឫស្សីសម្រាប់ធ្វើក្បូន ជាដើម។ ជាពិសេស ត្រូវត្រៀមថ្នាំចាំបាច់មួយចំនួនសម្រាប់ព្យាបាលជំងឺ រួមមាន ថ្នាំប៉ារ៉ាសេតាម៉ុល សម្រាប់គ្រុនផ្តាសាយធម្មតា កញ្ចប់អូរ៉ាលីត និងថ្នាំជាតិស័ង្កសីប្រើសម្រាប់ជំងឺរាគ និងរៀបចំសម្ភារផ្សេងៗទៀតសម្រាប់កុមារ។ ត្រូវទុកដាក់ឯកសារសំខាន់ៗឱ្យមានសុវត្ថិភាព ដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ត្រូវទុកដាក់នៅក្នុងថង់ ឬប្រអប់ជ័របិទជិតដែលអាចការពារកុំឱ្យទទឹក ឬសើមបាន។

ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវបន្តតាមដាន និងពិនិត្យផ្ទៃពោះតាមការណាត់របស់មណ្ឌលសុខភាព និងត្រូវដឹងឱ្យបានច្បាស់ពីថ្ងៃខែដែលត្រូវសម្រាលកូន។ សន្សំប្រាក់មួយចំនួនដើម្បីទុកសម្រាប់ពេលសម្រាលកូន និងក្រោយពេលសម្រាល ត្រៀមសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ក្នុងពេលសម្រាលដូចជា សំពត់ កន្សែង ខោអាវកូន ស្រោមដៃ ស្រោមជើង សាប៊ូ បំពង់ទឹកក្តៅ កន្ថោរ។ល។ ត្រូវត្រៀមរកអ្នកមកជួយថែទាំងនៅពេលសម្រាល និងមធ្យបាយធ្វើដំណើរនៅពេលឈឺពោះ ដូចជា ទូក កាណូត ឡាន ឬមធ្យបាយផ្សេងទៀតដែលមាន។ ប្រសិនបើមានការចាំបាច់ត្រូវត្រៀមរៀបចំកន្លែងស្នាក់នៅមុនពេលសម្រាលកូនជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលក្នុងការធ្វើដំណើរនៅពេលឈឺពោះសម្រាល។
ការត្រៀមបង្ការទុកជាមុនឱ្យបានល្អចំពោះគ្រោះទឹកជំនន់អាចជួយក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព និងមានសុខភាពល្អ ហើយអាចការពារសមាជិកដែលងាយរងគ្រោះ និងក្រុមគ្រួសារមិនឱ្យមានការបាត់បង់ ឬអាចមានការខាតបង់តិចតួច៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


