Connect with us

ព័ត៌មានជាតិ

បុរសចិនម្នាក់ធ្លាក់ពីលើអគារធ្វើចត្តាឡីស័កស្លាប់

បានផុស

នៅ

បុរសជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្លាក់ពីលើអគារធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ០៩៖២០ យប់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុច មណ្ឌលចត្តា​ឡីស័ក ទី៧  សណ្ឋាគារនិងកាស៊ីណូ Goddess Liberty ភូមិ១​សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់ពាក់ព័ន្ធនិងការធ្លាក់ពីលើអគារទីតាំងធ្វើចត្តាឡីស័កនៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចវេចខ្ចប់ដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យតាមក្រោយ។ សពបុរសជនជាតិចិន ឈ្មោះ Kang Yong Jian អាយុ ៥៨ ឆ្នាំ៕

អត្ថបទ៖ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម