Connect with us

ព័ត៌មានជាតិ

ខេត្តមួយទៀតប្រកាសផ្អាកពិធីរៀបការ និងជប់លៀង បុណ្យផ្សេងៗពីរសប្តាហ៍

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ បានប្រកាសផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនាជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី ១១ ខែមីនានេះនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ការសម្រេចបែបនេះ ដោយសារតែស្ថានការនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅតែបន្តកើនឡើងរៀងរាល់ថ្ងៃ។

ម្យ៉ាងទៀតរដ្ឋបាលខេត្តកំពង់ចាម សង្កេតឃើញថា ប្រជាពលរដ្ឋ នៅតែបន្តរៀបចំពីធីរៀបការ ជួបជុំតាមបែបសាសនា ដែលមានជួបជុំមនុស្សច្រើននៅក្នុងពិធីរួមផ្សំនឹងការធ្វេសប្រហែស មិនបានអនុវត្តឲ្យបាខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣កាពារ ដែលបង្កហានិភ័យឆ្លងរាលដាលចូលសហគមន៍៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិស្តារ៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម