ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
ដ្បិតកម្តៅរវាងអ៊ីរ៉ង់និងអាមេរិក ហាក់ថមថយបន្តិចមែន ប៉ុន្តែស្ថានការណ៍ រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលឯណោះ ប្រែជាពុះកញ្ជ្រោលខ្លាំង ដោយភាគីទាំងពីរ ពាក្យសម្តីយ៉ាងក្តៅគគុកដាក់គ្នា ហើយឥឡូវ ទីក្រុងតេហេរ៉ង់ គំរាមផ្តល់មេរៀនដល់អ៊ីស្រាអែល បើហ៊ានតែប៉ះមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Mojtaba Khamenei។

មុននេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz ប្រកាសថា មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានចុចឈ្មោះ ដាក់ក្នុងបញ្ជីគោលដៅសម្លាប់រួចជាស្រេច ថែមទាំងបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យទីក្រុងតេហេរ៉ង់ អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ។

យ៉ាងណា ឆ្លើយតបចំពោះការគំរាមនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ព្រមានថា បើអ៊ីស្រាអែល ហ៊ានប៉ះលោក Mojtaba មែន ខ្លួននឹងផ្តល់មេរៀនវិញ ជាមួយនឹងការសងសឹក ដ៏ខ្លាំងក្លាជាទីបំផុត។
តាមរយៈសារបង្ហោះលើបណ្តាញសង្គម X និងផ្សាយបន្តដោយគេហទំព័រ Jerusalem Post នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោក Araghchi សរសេរថា ក្នុង MoU ទីក្រុងអ៊ីស្លាម៉ាបាដ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក, លក្ខខណ្ឌទាំងអស់គឺ ច្បាស់ដូចថ្ងៃ និងលាតត្រដាងជាសាធារណៈ ទៅហើយ។ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តថា អាមេរិកនឹង «ទប់ស្កាត់សត្វចិញ្ជឹមរបស់ខ្លួន នៅទីក្រុង Tel Aviv» តែបើ អ៊ីស្រាអែល មើលរំលងរឿងនេះ អ៊ីរ៉ង់នឹងផ្តល់មេរៀន ចំពោះការគំរាមកំហែងណាមួយ ប្រឆាំងនឹងប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន។

ការព្រមាននេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រកាសថា សមរភូមិរវាងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ មិនទាន់ចប់នៅឡើយទេ ហើយនៅតែមានការងារ ដែលត្រូវធ្វើប្រឆាំងនឹងទីក្រុង តេហេរ៉ង់។
ពេលអ្នកកាសែតសួរថាតើ សង្គ្រាមរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ក្រុមហាម៉ាស និងហេសបូឡាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អាចត្រូវបានចាត់ទុកថាចប់ ហើយឈ្នះឬអត់? លោកឆ្លើយថា អត់ទាន់ចប់ទេ! ប្រសិនបើអ្នកចង់រស់នៅ ក្នុងមជ្ឈិមបូព៌ានិងលើពិភពលោកបានសុខ អ្នកត្រូវតែខ្លាំង។
សូមជម្រាបថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានច្បាំងគ្នា ជិត ៥ទសវត្សរ៍មកហើយ គិតចាប់តាំងពី បដិវត្តឥស្លាមអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងបើកចំហរដោយផ្ទាល់ដាក់គ្នា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


