ព័ត៌មានអន្ដរជាតិ
ជប៉ុនផ្អាកបាញ់បង្ហោះរ៉ុក្កែតភ្លាមៗ បន្ទាប់ពីបរាជ័យ ដោយសារការផ្ទុះឆេះ
បណ្តាញសារព័ត៌មានជប៉ុន NHK បានផ្សាយថា ទីភ្នាក់ងាររុករកអវកាសរបស់ប្រទេសជប៉ុន (JAXA) បានសម្រេចផ្អាកការបាញ់សាកល្បងរ៉ុក្កែត Epsilon S នៅមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគនិរតីនៃខេត្ត Kagoshima បន្ទាប់ពីមានការផ្ទុះឆេះស្ថានីយអវកាសនោះ។

ខ្សែវីដេអូពីប្រព័ន្ធផ្សព្វផ្សាយ ដោយទូរទស្សន៍ NHK បានបង្ហាញនូវអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង បន្ទាប់ពីការធ្វើតេស្តដោយចាប់ផ្តើមពីក្នុងដីនៅវេលាម៉ោង៨និង៣០នាទី ម៉ោងនៅក្នុងតំបន់ ស្រាប់តែភ្លាមៗនោះក៏មានសំឡេងផ្ទុះបានកើតឡើងក្រោយការដុតប្រហែល៤៩វិនាទី។ មិនមានសេចក្តី រាយការណ៍ ពីការរងរបួសណាមួយក្នុងឧបទ្ទវហេតុ នៅតំបន់ ដាច់ស្រយាល Kagoshima ភាគខាងត្បូងប្រទេសជប៉ុនឡើយ។
ការសាកល្បងត្រូវបានគេរំពឹងថា នឹងមានរយៈពេល១២០វិនាទី។
JAXA បានចាប់ដៃគូជាមួយអង្គភាពអវកាសនៃ IHI Corp ដើម្បីបង្កើត Epsilon S ដែលជាម៉ូដែលជំនាន់បន្ទាប់នៃស៊េរីរ៉ុក្កែតធុនតូច Epsilon របស់ប្រទេសជប៉ុន។ ករណីផ្ទុះបែបនេះក៏ធ្លាប់កើតមានកាលខែកក្កដាឆ្នាំមុន អំឡុងពេលការធ្វើតេស្តសាកល្បងបាញ់បង្ហោះរុក្កែត នៅទីតាំងភាគឦសាន្តនៃខេត្ត Akita។ កាលនោះការផ្ទុះបានកើតឡើងក្រោយការដុតប្រហែល៥៧វិនាទី៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


