ព័ត៌មានអន្ដរជាតិ
បុរសម្នាក់បាញ់សារធាតុគីមីក្នុងផ្សារទំនើបកណ្តាលក្រុងតូក្យូ បណ្តាលឱ្យមនុស្ស ២០នាក់ធ្លាក់ខ្លួនឈឺ
មនុស្សប្រហែល ២០នាក់រងរបួស នៅផ្សារទំនើបប្រណីតមួយកន្លែងនៅកណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃចន្ទ បន្ទាប់ពីបុរសម្នាក់បានបាញ់ថ្នាំ ដែលមានសារធាតុគីមីក្នុងផ្សារទំនើប។ នេះបើយោងតាមមន្ត្រីប៉ូលិសនិងនាយកដ្ឋានពន្លត់អគ្គិភ័យ។
អ្នកនាំពាក្យប៉ូលិសទីក្រុងតូក្យូ លោក Yusuke Koide ប្រាប់ភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែឧសភា ថា៖ « បុរសម្នាក់បានបាញ់ថ្នាំដែលមានសារធាតុគីមី នៅម៉ាស៊ីន ATM ជាន់ផ្ទាល់ដីនៃអគារ ខណៈមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ថា មនុស្សប្រហែល ២០នាក់បានរងរបួស បន្ទាប់ពីរាយការណ៍ថាមាន «ក្លិន» ។

ផ្លូវនៅពីមុខផ្សារទំនើប ស្ថិតក្នុងសង្កាត់ Ginza មានភ្ញៀវទេសចរយ៉ាងច្រើន ហើយផ្សារទំនើបត្រូវបានបិទទ្វារ បន្ទាប់ពីហេតុការណ៍នេះកើតឡើង។
អ្នកយកព័ត៌មាន AFP ម្នាក់ នៅកន្លែងកើតហេតុបានឃើញមនុស្សពីរនាក់កំពុងដឹកក្នុងរថយន្តសង្គ្រោះបន្ទាន់ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ និងមន្ត្រីស្លៀកពាក់ឈុតការពារសុវត្ថិភាពបាននាំមនុស្សពីផ្សារទំនើបចូលទៅក្នុងឡានដឹកទំនិញឯកទេស ដើម្បីពិនិត្យពួកគេ។
អ្នកកាសែតរបស់ទូរទស្សន៍ NHK និយាយថា របួសពួកគេហាក់ស្រាល។ ស្ត្រីអាយុ ៧០ឆ្នាំម្នាក់ នៅផ្សារទំនើបបានប្រាប់អ្នកសារព័ត៌មានថា បំពង់ករបស់គាត់ចាប់ផ្តើមរមាស់ និងឈឺចាប់ ពេលខ្លួនដើរទៅជិតម៉ាស៊ីន ATM ។
អ្នកស្រីលើកឡើងថា៖ « ពេលខ្ញុំមកដល់ ភាពចលាចលបានចាប់ផ្តើមរួចហើយ! ខ្ញុំគិតថាប្រហែលជាមានភ្លើងឆេះតូចមួយ ឬអ្វីមួយ។ ពេលខ្ញុំចូលទៅក្នុងជ្រុងម៉ាស៊ីន ATM បំពង់ករបស់ខ្ញុំរមាស់ ស្ទើរតែស្ពឹក»។
មន្ត្រីពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុថា ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុ។
គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សាគឺកម្រមានណាស់នៅក្នុងប្រទេសជប៉ុន មានអត្រាឃាតកម្មទាប និងច្បាប់ប្រើប្រាស់អាវុធដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


