ព័ត៌មានអន្ដរជាតិ
យោធាកូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងច្រើនគ្រាប់ចូលផែនសមុទ្រជប៉ុន
យោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង«បាលីស្ទិក» រយៈចម្ងាយខ្លីច្រើនគ្រាប់សំដៅទៅសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ (សមុទ្រជប៉ុន) នៅថ្ងៃអង្គារ ដែលជាការបង្ហាញពីសមត្ថភាពអាវុធជាបន្តបន្ទាប់ចុងក្រោយបង្អស់ដោយទីក្រុងព្យុងយ៉ាងនាឆ្នាំនេះ។
យោងតាមភ្នាក់ងារសារព័ត៌មាន AP និង CBS ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នាយសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីទីក្រុង Jongju នៅឆ្នេរសមុទ្រភាគខាងលិចរបស់កូរ៉េខាងជើង។ ផ្ទៃទឹកនៅទីនោះត្រូវបានគេស្គាល់ថាជាសមុទ្រលឿង ឬសមុទ្រខាងលិច ហើយជាផ្លូវបំបែករវាងឧបទ្វីបរវស់កូរ៉េទាំងពីរនិងប្រទេសចិន។

សេចក្តីថ្លែងការណ៍ពីនាយសេនាធិការចម្រុះកូរ៉េខាងត្បូងថ្លែងថា ក្រុមយោធាយើងបានពង្រឹងឥរិយាបថឃ្លាំមើល ហើយកំពុងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
គួរបញ្ជាក់ថា ហេតុការណ៍នេះគឺជាការបាញ់បង្ហោះអាវុធលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ពេលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ បង្ហាញពីក្បាលគ្រាប់នុយក្លេអ៊ែរចង្កោម។
យ៉ាងណា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន ចាប់តាំងពីការចរចាផ្នែកទូតចំពោះកម្មវិធីនុយក្លេអ៊ែរជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដួលរលំ នៅឆ្នាំ២០១៩ ។
លោក ត្រាំ បង្ហាញគោលបំណងម្តងហើយម្តងទៀតក្នុងការបន្តការចរចាជាមួយ លោក គីម ជុងអ៊ុន ប៉ុន្តែមកទល់ពេលនេះទីក្រុងព្យុងយ៉ាងបានព្រងើយកន្តើយ ចំពោះសំណើនោះ។
នៅព្រឹកថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្រាប់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីជំរុញវិស័យយោធារបស់ខ្លួន។
លោកសង្កត់ធ្ងន់លើបញ្ញាសិប្បនិម្មិត(AI) និងសមត្ថភាពដ្រូន ជាពិសេសសក្តានុពលនៃការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ តែវាជាបញ្ហាផ្នែកការទូតមួយរបស់កូរ៉េខាងត្បូងជាមួយទីក្រុងវ៉ាស៊ីនតោន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


