Connect with us

ព័ត៌មានជាតិ

ស្ថាប័នជាតិ អង្គការសង្គមស៊ីវិល សហជីព និងនិយោជកជួបប្រជុំពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍នៅកន្លែងធ្វើការ

បានផុស

នៅ

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធាន បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍​ និងគ្រឿងញៀននៅកន្លែងធ្វើការ ដោយមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ វិស័យសុខាភិបាល សហជីព និយោជក សង្គមស៊ីវិល គ្រប់សមាសភាពគណៈកម្មការ TTC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះ មានបទបង្ហាញចំនួន៤ គឺ១.របាយការណ៍១០ខែឆ្លើយតបនឹងប្រកាសលេខ១៩៤ និងសេចក្តីណែនាំ០០៨ របស់TTC ដោយលោកស្រី គង់ សត្យា ២.ពីវឌ្ឍនភាពកម្មវិធីបង្ការមេរោគអេដស៍ជំងឺអេដស៍ដោយលោកស្រីវេជ្ជបណ្ឌិត ទេព សំណាង តំណាងNCHARD ៣. សេចក្តីសម្រេចនៃកិច្ចប្រជុំពេញអង្គរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៤ ដោយលោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ NAA និង៤.វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយ ឧត្តមសេនីយ៍ឯក លឹម តុងហួត តំណាងNACD។

ក្នុងឱកាសនោះ លោក ហ៊ុយហាន បានថ្លែងនូវមតិស្វាគមន៍ដោយពាំនាំនូវការកោតសរសើរពីសំណាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានគាំទ្ររាល់សកម្មភាពចូលរួមរបស់អាជ្ញាធរជាតិទាំងពីរ វិស័យសុខាភិបាល និយោជក សហជីព និងអង្គការសង្គមស៊ីវិល ដែលបានរួមគ្នាធ្វើសកម្មភាពយ៉ាងផុលផុសពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍នៅកន្លែងធ្វើការ។

ក្នុងឱកាសនោះដែរ លោក ហ៊ុយ ហានសុង បានសុំ និងទទួលបានការអនុម័តពីសមាជិកកិច្ចប្រជុំលើគ្រឹះស្ថានសហគ្រាសចំនួន៣០២ ដែលត្រូវទទួលបាននូវប័ណ្ណសរសើរពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍នៅកន្លែងធ្វើការ គោរពលក្ខខណ្ឌទាំងបី:១.បង្កើតគណៈកម្មការអេដស៍ និងគ្រឿងញៀន ២.មានគោលនយោបាយអេដស៍ និងគ្រឿងញៀនរបស់សហគ្រាសគ្រឹះស្ថាន និង៣.មានផែនការរបាយការណ៍សកម្មភាព និងកម្មវិធីអប់រំអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានលើកឡើងពីអត្ថប្រយោជន៍ និងសំណូមពរឱ្យគ្រប់ភាគីទាំងអស់បំផុសឲ្យសមាជិកទាញយកកម្មវិធី NoDrug:https://nodrugsnacd.com/download របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមកប្រើប្រាស់ទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀនយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍សំដៅចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារអាទិភាព១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបញ្ជាក់បន្ថែមថា ភាគីទាំងអស់មានការសប្បាយចិត្តក្រោយទទួលបានដំណឹងពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃ AppNoDrug ហើយពួកគាត់ នឹងបំផុសឲ្យមានការប្រើប្រាស់កម្មវិធីនេះដល់បុគ្គលិក សមាជិករបស់ពួកគាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម