Connect with us

កីឡា

សហព័ន្ធ​គុន​ខ្មែរ​ចាប់​ផ្តើម​កំណត់​កីឡាករ​ម្នាក់​អាច​វ៉ៃ​តែ២​ដងក្នុង១ខែ

បានផុស

នៅ

សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ​បាន​ចាប់​ផ្តើម​កំណត់​គោល​ការណ៍​នៃ​ការ​ចាប់​គូ​​ឡើង​ប្រកួត​របស់​កីឡាករ កីឡាការិនី​ជា​ថ្មី​ដោយ​​អាច​ឡើង​ប្រកួត​មិន​លើស​ពី​២​ដង​​ក្នុង​មួយ​ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កំណត់​​គោល​ការណ៍​ជា​ថ្មី​នេះ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាបាន​ស្នើ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ពិចារណា​ឡើង​វិញ​ចំពោះ​កីឡាករ កីឡាការិនី​ដែល​​ឡើង​ប្រកួត​ញឹក​ញាប់​ពេក។

កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ ក្នុង​ឱកាស​​​អញ្ជើញ​ចូល​រួម​​ពិធី​សំណេះ​សំណាល និងពិសាភោជនាហារ​សាមគ្គី​ជា​មួយ​ក្រុម​បាល់ទាត់​តារា​កម្ពុជា ដែល​បាន​ប្រកួត​បាល់ទាត់​មិត្តភាព​ជា​មួយ ​​ក្រុម​កីឡាករ​គុន​ខ្មែរ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ទ្រទ្រង់​កីឡា​គុន​ខ្មែរ​ សម្តេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖«ការ​ឡើងប្រកួត​មួយ​អាទិត្យ​ម្តង​មិន​អាច​ទៅ​រួចទេ​ ខូច​កីឡាករ​អស់​ហើយ។ សូម​ឲ្យ​ថ្នាក់​ដឹក​នាំ​កីឡា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ការ​ផ្គូផ្គង​សម្រាប់​ការ​ប្រកួត។ ប្រសិន​បើ​ការ​ប្រកួត​ញឹក​ញាប់​ពេក ឈឺ​ខ្លួន​មួយ​ថ្ងៃ ឈឺ​ខ្លួន​មួយ​អាទិត្យ​ មួយ​អាទិត្យ​ក្រោយ​​ឡើង​វ៉ៃ​ទៀត​គឺ​មិន​អាច​ទៅ​រួច​ទេ។ ធ្វើ​យ៉ាង​នេះ​ខូច​កីឡាករ បាក់​កីឡាករ​អស់»។

សម្តេចតេជោបន្ត​ថា ៖«ស្ថានភាព​នេះ​មិន​គួរ​ឲ្យ​កើត​មាន​ក្នុង​ការ​គ្រប់​គ្រង​កីឡា​ទេ។ នៅ​ពេល​ខាង​មុខ​នេះ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ផ្គូផ្គង​កីឡាករ​ឲ្យ​ឡើង​ប្រកួត។ មិន​អាច​ចេះ​តែ​ធ្វើ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​បាន​ទេ​ ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​​ដែរ​ថា យើង​ក៏​ខ្វះ​អ្នក​កីឡា​​ពេល​នេះ។​ ការ​ខ្វះកីឡាករ កីឡាការិនី ជា​ពិសេស​កីឡា​ប្រដាល់​របស់​យើង​​ក៏​អាច​បណ្តាល​មក​ពី​ការ​ខ្វះ​​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​កីឡា​របស់​យើង»។

ចាប់​តាំងពី​ការ​លើក​ឡើង​របស់សម្តេច​តេជោ ហ៊ុន សែន ពី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​ថា កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​មិន​បាន​ឡើង​ប្រកួត​ញឹក​ញាប់​​ចាប់​ពី​៣​ដង​ឡើង​ក្នុង​មួយ​ខែ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ សហព័ន្ធ​​កីឡា​ប្រដាល់​គុនខ្មែរ​បាន​ធ្វើ​ការ​កោះ​ប្រជុំ​​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​មាន​ដូច គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក្រុម​ការងារ​ផ្គូផ្គង ស្ថានីយ៍​ទូរទស្សន៍​រៀបចំ​កម្មវិធី​ប្រកួត និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី ដើម្បី​កំណត់​លក្ខខណ្ឌ​ជា​ថ្មី​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ផ្គូផ្គង​នោះ។ តាម​សេចក្តី​សម្រេច​គឺ«​​កំណត់​​​ឲ្យ​មាន​កីឡាករ កីឡាការិនី​​ប្រដាល់​គុន​ខ្មែរ​​អាច​ឡើង​ប្រកួត​ច្រើន​បំផុត​ត្រឹម​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ប្រសិន​បើ កីឡាករ កីឡាការិនី​ណា​​ឡើង​ប្រកួត​លើស​ពី​២​ដង​ ឬ​ចាប់​ពី​៣​ដង​ឡើង​ក្នុង​មួយ​ខែ​គឺ​​ត្រូវ​អនុវត្ត​តាម​ច្បាប់​នៃ​ការ​ប្រកួត។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​កំណត់​គោល​ការ​នៃ​​ចំនួន​ឡើង​ប្រកួតរបស់​កីឡាករ កីឡាការិនី​សម្រាប់​ការ​ឡើង​ប្រកួត​​ក្នុង​មួយ​ៗ​ខែ ប៉ុន្តែ​កន្លង​មក មិន​សូវ​មាន​ភាព​ប្រសិទ្ធភាព ដោយសារ​កីឡាករ​ល្បី​ៗ​មិន​សូវ​មាន​ច្រើន ខណៈ​កម្មវិធី​ប្រកួត និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ក៏​កាន់​តែ​សំបូរ​ដែល​ពេល​ខ្លះ​កីឡាករ​​ល្បី​​ៗ​ឡើង​ប្រកួត​៣​ទៅ​៤​ដង​ក្នុង​មួយ​ខែ​ពោល​គឺប្រកួត​ស្ទើរ​រាល់​សប្តាហ៍​ក្នុង​ខែ​ខ្លះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម